វៀតណាមមានគោលដៅទេសចរណ៍ចំនួន ២ ក្នុងចំណោមគោលដៅទេសចរណ៍ដ៏ល្អបំផុតទាំង ៦ ក្នុងអាស៊ាន ឆ្នាំ ២០២៣
(VOVWORLD) - បញ្ជីឈ្មោះគោលដៅរួមមាន ទីក្រុងហូជីមិញ និងទីក្រុងបុរាណ Hoi An របស់វៀតណាមសៀមរាប (កម្ពុជា) Chiang Mai (ថៃ) Panay Islands របស់ហ្វីលីពីន និង Lombok របស់ឥណ្ឌូនេស៊ី។
ភ្ញៀវទេសចរណ៍ចាប់ផ្តើមកម្មវិធីទៅទស្សនាទីក្រុងបុរាណ Hoi An។ រូបថត៖ Doan Huu Trung/VNA |
គេហទំព័រផ្លូវការរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កាលពីថ្ងៃទី ៩ ខែកុម្ភៈ បានចេញផ្សាយអត្ថបទសរសេរស្ដីពីគោលដៅល្អបំផុតទាំង ៦ របស់អាស៊ាន ដែលត្រូវបានភ្ញៀវទេសចរបោះឆ្នោតជ្រើសតាំងរបស់ Tripadvisor - មូលដ្ឋានទេសចរណ៍មួយ ក្នុងចំណោមមូលដ្ឋានទេសចរណ៍ដ៏ធំបំផុតនៅលើពិភពលោក។
អត្ថបទសេសេរនេះបានលើកច្បាស់ថា ផ្នែកទេសចរណ៍អាស៊ានមានមោទនភាពប្រកាសគោលដៅរបស់អាស៊ានទាំង ៦ ដែលទទួលបានពានរង្វាន់គោលដៅល្អបំផុត ដោយត្រូវបានភ្ញៀវទេសចរជ្រើសរើសរបស់ Tripadvisor។ បញ្ជីឈ្មោះគោលដៅរួមមាន ទីក្រុងហូជីមិញ និងទីក្រុងបុរាណ Hoi An របស់វៀតណាមសៀមរាប (កម្ពុជា) Chiang Mai (ថៃ) Panay Islands របស់ហ្វីលីពីន និង Lombok របស់ឥណ្ឌូនេស៊ី។ គោលដៅទាំងនេះត្រូវបានទទួលស្គាល់ដោយសារមានសម្រស់ធម្មជាតិ រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ រាល់សកម្មភាព និងម្ហូបអាហារដ៏ឆ្ងាញ់ពិសារ៕