វៀតណាមមានគោលបំណងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ EU យ៉ាងឆាប់ៗ
|
វៀតណាមមានគោលបំណងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ EU យ៉ាងឆាប់ៗ |
(VOV)_នារសៀលថ្ងៃទី៣វិច្ឆិកា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយលោក Phil Hogan អគ្គស្នងការសហ
ភាពអឺរ៉ុប ទទួលបន្ទុកវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ ក្នុងឱកាសមកបំពេញ
ទស្សនកិច្ចនៅវៀតណាម។វាយតំលៃខ្ពស់ចំពោះលទ្ធផលនៃជំនួបធ្វើការរវាងក្រុមការ
ងារជាមួយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម នាយករដ្ឋមន្ត្រីបានចាត់
ទុកថា៖ នេះជាឱកាសដើម្បីភាគីទាំងពីរពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យ
ជាច្រើន ជាពិសេសគឺក្នុងវិស័យកសិកម្ម។ នាយករដ្ឋមន្ត្រី បានអះអាងថា៖វៀតណាម
មានគោលបំណងជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម
-EU យ៉ាងឆាប់ៗ ពីព្រោះកិច្ចព្រមព្រៀងនេះនឹងនាំមកនូវផលប្រយយោជន៍សំរាប់ភា
គីទាំងពីរ។ នាយករដ្ឋមន្ត្រីក៏បានឯកភាបជាមួយលោក Phil Hogan អំពីការជំរុញកិច្ច
សហប្រតិបត្តិការរវាងវៀតណាមនិង EU អភិវឌ្ឍន៍ល្អប្រសើរនាពេលខាងមុខ និង
បង្កើតក្រុមការងារដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាង
ប្រទេសទាំងពីរផងដែរ៕