វៀតណាមមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយបេឡារុស


វៀតណាមមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយបេឡារុស - ảnh 1
វៀតណាមមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយបេឡារុស
(Image: VOV)

(VOVworld) – បន្តដំណើរទស្សនកិច្ចនៅបេឡារុស នារសៀលថ្ងៃទី ២៦ វិច្ឆិកា
តាមម៉ោងតំបន់ អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តវៀតណាម
លោក Nguyen Phu Trong បានជួបសន្ទនាជាមួយប្រធានាធិបតីប្រទេសសាម៉ី
លោក Alexander Lukashenko នៅរដ្ឋធានី Minsk។ ក្នុងជំនួបសន្ទនា លោក Nguyen
Phu Trong បានអះអាងថា៖ វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាព
ប្រពៃណី ក៏ ដូចជា មានគោលបំណងជំរុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម
និងសហប្រតិបត្តិការ លើគ្រប់វិស័យរវាងប្រទេសទាំង ២ ឲ្យសមស្របនឹងទំនាក់
ទំនងនយោបាយល្អប្រសើ និងសក្តានុភាពនៃភាគីនិមួយៗ ដើម្បីផលប្រយោជន៍
របស់ប្រជាជននៃប្រទេសទាំង ២។ ថ្នាក់ដឹកនាំទាំង ២ រូប បានឯកភាពថា៖ នា
ពេលខាងមុខ ភាគីទាំង ២ នឹងបង្កើនទំនាក់ទំនងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់សំដៅ
យល់ដឹងគ្នាបន្ថែមទៀត ពង្រឹងនិង ពង្រីកទំនុកទុកចិត្តខាងនយោបាយរវាងប្រទេស
ទាំង ២ ឲ្យបានខ្លាំងក្លាថែមទៀត។

ក្នុងឋានៈជាសមាជិកមួយនៃសម្ព័ន្ធភាពគយ បេឡារុសបានសន្យាជំរុញការបញ្ចប់​ដំណើរការចរចារនិងឆ្ពោះទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងងសេរី (FTA) រវាង វៀតណាមនិងសម្ព័ន្ធភាពគយយ៉ាងឆាប់ៗ។ ទន្ទឹមនឹងនោះ បេឡារុសនឹងបង្កលក្ខណៈ ងាយស្រួលសំរាប់ទំនិញវៀតណាមចូលក្នុងទីផ្សារបេឡារុស ជាពិសេសគឺមុខទំនិញ
កសិផល ជលផល រុក្ខផល ជាដើម។ ថ្នាក់ដឹកនាំទាំង ២ រូបបានសង្កត់ធ្ងន់ទៅលើសារៈ សំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ ហើយចាត់
ទុកថា៖ នេះគឺជាគ្រឹះរឹងមាំក្នុងទំនាក់ទំនងទ្វេភាគី ក្នុងពេលដែល វៀតណាម ទទួល
បានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសម្ព័ន្ធភាពគយ។ បណ្ដាអង្គភាពអាជី វកម្មនៃប្រទេសទាំង ២ នឹងត្រូវបានបង្កលក្ខណៈងាយស្រួលសំដៅស្វែងរកនិងពន្លឿន ឱកាសសហប្រតិបត្តិការ ជាពិសេសលើវិស័យសារព័ត៌មាននិងទូរគមនាគមន៍។ ប្រធានាធិបតីបេឡេរុស លោក  Alexander Lukashenko បានសន្យាបន្តជំរុញកិច្ចសហ ប្រតិបត្តិការជាមួយវៀតណាមលើវិស័យអប់រំ-បណ្ដុះបណ្ដាល វប្បធម៌ កីឡានិងទេស
ចរណ៍ ការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងព្រំដែននិងភេវរកម្ម ឲ្យបានខ្លាំងក្លាថែម
ទៀត។ ក្នុងជំនួបសន្ទនា អគ្គលេខា Nguyen Phu Trong បានស្នើរឲ្យបេឡារុស បន្តជួយឧបត្ថម្ភបង្កលក្ខណៈងាយស្រួលសំរាប់សហគមន៍ជនវៀតណាមនៅបេឡេរុស រស់នៅធ្វើការនិងរៀនសូត្រនៅប្រទេសសាម៉ី លឹកទឹកចិត្តជនវៀតណាមវិនិយោគចូល ក្នុងខឿនសេដ្ឋកិច្ចបេឡារុសដើម្បីកសាងសហគមន៍ជនវៀតណាមនៅបេឡារុសរឹងមាំ និងសមាហរណកលម្មមួយនៅទីនេះ។

ស្តីអំពីស្ថានភាពនៅសមុទ្រខាងកើត ថ្នាក់ដឹកនាំទាំង ២ រូបបានសម្តែងការព្រួយបារម្ភ ជាខ្លាំងចំពោះបំរ៉ែបំរួលដ៏ស្មុគស្មាញនៅទីនេះ ហើយមានគោលបំណងថា៖ ភាគី ទាក់ទិននានាដោះស្រាយជំលោះដោយសន្តិវិធីដោយឈរលើការប្រតិបត្តិតាមច្បាប់
អន្តរជាតិ ក្នុងនោះមានអនុសញ្ញានៃ អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ សេចក្តីថ្លែង ការណ៍ស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រខាងកើត (DOC) ឆ្ពោះទៅការកសាង ក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC) យ៉ាងឆាប់ៗ សំដៅធានា សន្តិភាពនិងសុវត្ថិភាពសេរីភាពខាងនាវាចរណ៍អាកាសចរណ៍នៅសមុទ្រខាងកើត។

ថ្លែងមតិនៅសន្និសីទកាសែតបន្ទាប់ពីការសន្ទនា ប្រធនាធាធិបតី Lukashenko បាន
លើកច្បាស់ថា ៖

“នាអនាគត យើងនឹងបន្តបង្កើនការទាក់ទាញការវិនិយោគ បង្កើតអង្គភាពអាជីវកម្ម សាជីកម្មរវាងប្រទេសទាំង ២ ក៏ដូចជា បង្កើនគំរោងការណ៍កសាងនិងអភិវឌ្ឍន៍ មូលដ្ឋានហេដ្ឋរចនាសម្ព័ន្ធ។ នាពេលខាងមុខ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង វៀតណាមនិងបណ្ដាប្រទេសក្នុងសម្ព័ន្ធភាពគយនឹងត្រូវបានចុះហត្ថលេខា។ បេឡារុស និងវៀតណាមរក្សាការជួបប្រាស្រ័យខាងនយោបាយគ្រប់ជាន់ថ្នាក់ ជាពិសេសនៅថ្នាក់
ជាន់ខ្ពស់។ដោយហេតុនេះខ្ញុំសប្បាយរីករាយណាស់នៅពេលទទួលបានសេចក្តី
អញ្ជើញរបស់អគ្គលេខា Nguyen Phu Trong ទៅបំពេញដំណើរទស្សនកិច្ចលើកទី ២
នៅវៀតណាម។​”

រីឯខ្លួនវិញ អគ្គលេខា Nguyen Phu Trong បានចាត់ទុកថា៖ វៀតណាមនិងបេឡារុស មានផលប្រយោជន៍និងសក្តានុភាពជាច្រើនដើម្បីបើកទូលាយកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យសេដ្ឋកិច្ច

“យើងខ្ញុំឯកភាពអំពីការបង្កលក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មវិនិយោគិន
នៃប្រទេសទាំង ២ ក្នុងការរៀបចំសកម្មភាពពន្លឿងពាណិជ្ជកម្មសំដៅជំរុញកំណើន ពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី។ ដោយលទ្ធផលនៃការសន្ទនាដែលភាគីទាំង ២
ទទួលបាន ខ្ញុំជឿជាក់ថា៖ ដំណើរទស្សនកិច្ចលើកនេះនឹងគូសសម្គាល់របត់អភិវឌ្ឍន៍ ដ៏សែនសំខាន់ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណីនិងសហប្រតិបត្តិ ការលើគ្រប់វិស័យរវាងវៀតណាមនិងបេឡារុស។ ក្នុងឱកាសនេះ តាងនាមបក្សនិងរដ្ឋ
វៀតណាម ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំនិងប្រជាជន បេឡារុសដែលបានលៃទុកឲ្យប្រជាជនវៀតណាមការជួយឧបត្ថម្ភដ៏ថ្លៃថ្លាក្នុងការតស៊ូ រំដោះប្រជាជាតិនិងឯកភាពប្រទេសជាតិនាអតីតកាល ក៏ដូចជា កិច្ចការពារនិងកសាង ប្រទេសជាតិនាបច្ចុប្បន្ន។ ខ្ញុំអះអាងថា៖ បក្សនិងរដ្ឋវៀតណាមចាត់ទុកការអភិវឌ្ឍន៍ ទំនាក់ទំនងមិត្តភាពប្រពៃណីនិងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយបេឡារុសគឺ ជាអាទិភាពមុនក៏ដូចជាក្រោយយូរអង្វែងក្នុងកិច្ចការបរទេសរបស់វៀតណាម។”

នាថ្ងៃដ៏ដែល អគ្គលេខា Nguyen Phu Trong បានជួបប្រាស្រ័យជាមួយសហគមន៍ជន វៀតណាមនៅបេឡារុសនិងកម្មាភិបាលបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំននៅ
ទីនេះ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ