វៀតណាមមានគោលបំណងជំរុញទំនាក់ទំនងសហប្រតិបត្តិការលើច្រើនវិស័យជាមួយ EU
|
វៀតណាមមានគោលបំណងជំរុញទំនាក់ទំនងសហប្រតិបត្តិការលើច្រើនវិស័យជាមួយ EU |
(VOV)_នេះគឺជាការអះអាងរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស វៀតណាម លោក Pham Binh Minh នៅក្នុងជំនួបសន្ទនាជាមួយដំណាងជាន់ខ្ពស់
ទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេសរបស់ EU លោកស្រី Fede
rica Mogherini នារសៀលថ្ងៃទី១៤ កក្កដា ក្នុងឱកាសអមដំណើរនាយករដ្ឋមន្ត្រី លោក
Nguyen Xuan Phuc ចូលរួមសន្និសីទជាន់ខ្ពស់អាស៊ី-អឺរ៉ុបលើកទី១១ ( ASEM 11) នៅ
ម៉ុងហ្គោលី។ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានស្នើអោយEU ចុះហត្ថលេ
ខាលើជាផ្លូវការយ៉ាងឆាប់ៗ និងអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម-EU
( EVFTA) និងអនុវត្តកិច្ចព្រមព្រៀងរួមដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
វៀតណាម-EU ( PCA) ប្រកបដោយជោគជ័យ។
រីឯ ដំណាងជាន់ខ្ពស់ ទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការបរ
ទេសរបស់ EU លោកស្រី Federica Mogherini បានអះអាងថា៖ EU បន្តគោលនយោ
បាយគោរព ពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយវៀតណាម និងអាស៊ាន។
ស្ដីអំពីបញ្ហានៅសមុទ្រខាងកើត ភាគីទាំងពីរបានឯកភាពរក្សាសន្តិភាព ស្ថិរ
ភាព សេរីភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត
ដោះស្រាយជំលោះដោយសន្តិវិធី ផ្អែកទៅលើមូលដ្ឋានច្បាប់អន្តរជាតិ ដែលក្នុងនោះ
មានអនុសញ្ញាអង្គគារសហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ ( UNCLOS)
អនុវត្តយ៉ាងម៉ត់ចត់ និងគ្រប់គ្រាន់សេចក្ដីថ្លែងការណ៍រួមអំពីប្រតិបត្តិរបស់ភាគីនា
នានៅសមុទ្រខាងកើត (DOC) និងឈានទៅដល់ការកសាងក្រមប្រតិបត្តិនៅសមុទ្រ
ខាងកើត (COC)៕