វៀតណាមមានគោលបំណងជំរុញទំនាក់ទំនងសហប្រតិបត្តិការលើច្រើនវិស័យជាមួយអ៊ីរ៉ង់
|
វៀតណាមមានគោលបំណងជំរុញទំនាក់ទំនងសហប្រតិបត្តិការលើច្រើនវិស័យជាមួយអ៊ីរ៉ង់ |
(VOV)_ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅអ៊ីរ៉ង់ នាថ្ងៃទី១៥មិនា ប្រធានរដ្ឋ លោក Truong Tan Sang បានអញ្ជើញចូលរួមនិងថ្លែងមតិនៅក្នុងវេទិកា អង្គភាព
អាជីវកម្មវៀតណាម -អ៊ីរ៉ង់ ដោយមានការចូលរួមរបស់អង្គភាពអាជីវកម្មចំនួន២០០
នៃប្រទេសទាំងពីរ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Truong Tan Sang បានសង្កត់ធ្ងន់ថា៖
“ ក្នុងគោលនយោបាយអភិវឌ្ឍន៍ វៀតណាមជានិច្ចកាលគោរព និងមានគោល
បំណងជំរុញថែមទៀតទំនាក់ទំនងសហប្រតិបត្តិការលើច្រើនវិស័យ មានផលប្រ
យោជន៍ដូចគ្នាជាមួយអ៊ីរ៉ង់។ យើងខ្ញុំមានគោលបំណងថា៖ ក្នុងយុទ្ធសាស្ត្រ និង
គោលនយោបាយឆ្ពោះទៅខាងកើតរបស់អ៊ីរ៉ង់ វៀតណាមជាទីមកដល់ដើមដំបូង
និងយើងខ្ញុំជឿជាក់ថា៖ ជាដៃគូទំនុកទុកចិត្ត ប្រសិទ្ធិភាព ផ្តល់មរិយាកាសវិនិយោគ
និងអាជីវកម្មស្ថិរភាព និងមានចំណេញខ្ពស់។”
នាថ្ងៃនេះដែរ ប្រធានរដ្ឋ លោក Truong Tan Sang បានជួបសន្ទនាជាមួយលោក
Kamal Sajjadi ប្រធានក្រុមប្រឹក្សាមិត្តភាពអ៊ីរ៉ង់-វៀតណាមផងដែរ៕