(VOVworld) – នាថ្ងៃទី១៨ មិនា នៅរដ្ឋធានី Naypyidaw របស់ម៉ីយ៉ាន់ម៉ា ប្រធានគណៈ
កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បានមាន
ជំនួបសន្ទនាជាមួយ ប្រធានរដ្ឋសភានិងជាប្រធានសភាជាន់ទាបម៉ីយ៉ាន់ម៉ាលោក
Thura U Shwe Mann ។នៅទីនេះ លោក Nguyen Thien Nhan បានជូនដំណឹងអំពីសមិទ្ធិ
អភិវឌ្ឍន៍លើ វិស័យជាច្រើនរបស់វៀតណាម និងអះអាងថា វៀតណាមជានិច្ចកាល
មានគោល បំណងបង្កើនទំនាក់ទំនងមិត្តភាពសហប្រតិបតិ្តការលើគ្រប់វិស័យជា
មួយម៉ីយ៉ាន់ម៉ា ព្រមទាំងត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍អំពីកិច្ចការ
ផ្លាស់ប្ដូរថ្មីនិងសមា ហរណកម្ម។បក្សកុម្មុយនិស្តវៀតណាមនិងគណៈបក្សសាមគ្គី
ភាពនិងអភិវឌ្ឍន៍សហ ព័ន្ធម៉ីយ៉ានម៉ាកាន់អំណាច(USDP) បានបង្កើតទំនាក់ទំនង
បន្ទាប់ពី USDP បាន បង្កើតឡើងនាឆ្នាំ២០១០។បក្សទាំង២នឹងបន្តជំរុញខ្លាំងកិច្ច
សហប្រតិបតិ្តការតាម រយៈការផ្លាស់ប្ដូរព័ត៏មាន គណៈប្រតិភូ និងបទពិសោធន៍
គ្រប់គ្រងប្រទេស សំដៅ រួមចំណែកជំរុញកិច្ចសហប្រតិបតិ្តការទ្វេភាគីវៀត
ណាម-ម៉ីយ៉ាន់ម៉ា។លោក Nguyen Thien Nhan ក៏បានសម្ដែងគោលបំណងបាន
ទទួលលោក U Shwe Mann ក្នុងក្រប ខ័ណ្ឌមហាសន្និបាតសហភាពអន្តរសភា
ពិភពលោក (IPU ១៣២) នៅវៀតណាម។
|
លោក Nguyen Thien Nhan (ខាងឆ្វេង) ក្នុងជំនួបសន្ទនាជាមួយប្រធានរដ្ឋសភា
និងជាប្រធានសភាជាន់ទាបម៉ីយ៉ាន់ម៉ាលោក Thura U Shwe Mann (រូបថត៖TTXVN)
|
មុននោះ ក្នុងជំនួបសន្ទនាជាមួយលោក U Nay Win Tun ប្រធានសមាគមសមា
ជិកសភាមិត្តភាពម៉ីយ៉ាន់ម៉ា- វៀតណាមលោក Nguyen Thien Nhan បានស្នើរឲ្យ
ភាគី ទាំង២បន្តជំរុញការជួបប្រាស្រ័យប្រជាជន និងបង្កើនកិច្ចសហប្រតិបតិ្តការ
រវាង បណ្ដាតំបន់នៃប្រទេសទាំង២។លោកក៏បានស្នើរឲ្យលោកប្រធានសមាគម
សមាជិក សភាមិត្តភាពម៉ីយ៉ាន់ម៉ា-វៀតណាមយកចិត្តទុកដាក់ ជួយឧបត្ថម្ភអង្គ
ភាពអាជីវកម្ម វៀតណាមដែលកំពុងធ្វើសកម្មភាពនៅម៉ីយ៉ាន់ម៉ាផងដែរ៕