វៀតណាមមានគោលបំណងបង្កើនទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកាណាដា
(VOVWORLD) - នេះគឺជាការអះអាងរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ក្នុងការទទួលជួបសន្ទនា ជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិកាណាដា លោក Fran Cois-Philippe Champagne នារសៀលថ្ងៃទី ២១ ឧសភា នៅទីក្រុងហាណូយ។ ប្រធានរដ្ឋវៀតណាមបានឲ្យដឹងថា៖ វៀតណាមកំពុងជំរុញខ្លាំងការផ្លាស់ប្តូរថ្មីសំដៅអភិវឌ្ឍន៍សេដ្ឋកិច្ចលឿននិងនិរន្តរភាព។
វៀតណាមមានគោលបំណងបង្កើនទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកាណាដា |
(VOVWORLD) - នេះគឺជាការអះអាងរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ក្នុងការទទួលជួបសន្ទនា ជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិកាណាដា លោក Fran Cois-Philippe Champagne នារសៀលថ្ងៃទី ២១ ឧសភា នៅទីក្រុងហាណូយ។ ប្រធានរដ្ឋវៀតណាមបានឲ្យដឹងថា៖ វៀតណាមកំពុងជំរុញខ្លាំងការផ្លាស់ប្តូរថ្មីសំដៅអភិវឌ្ឍន៍សេដ្ឋកិច្ចលឿននិងនិរន្តរភាព។ នាពេលខាងមុខ វៀតណាមនឹងបន្តកែលំអរបរិយាកាសវិនិយោគធ្វើអាជីវកម្មនិងកែទម្រង់ច្បាប់។ ទន្ទឹមនឹងនោះ ការទទួលរៀបចំសន្និសីទ APEC ឆ្នាំ ២០១៧ គឺជាគោលដៅសំខាន់ក្នុងគោល នយោបាយកិច្ចការបរទេសរបស់វៀតណាមហើយកិច្ចសហប្រតិបត្តិការរវាង វៀតណាមនិងកាណាដាក្នុងក្របខ័ណ្ឌ APEC នឹងជាចំណុចលោតផ្លោះក្នុងទំនាក់ទំនងទ្វេភាគី។ រីឯខ្លួនវិញ រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិកាណាដា លោក Fran Cois-Philippe Champagne បានឲ្យដឹងថា៖ រដ្ឋាភិបាលកាណាដាបានចាត់ទុក ថា គប្បីជំរុញខ្លាំងទំនាក់ទំនងសហប្រតិបត្តិការខាងពាណិជ្ជកម្មនិងវិនិយោគព្រមទាំង សម្តែងនូវគោលបំណងថា វៀតណាមគាំទ្រកាណាដាគឺជាសមាជិកនៃ សន្និសីទកំពូលអាស៊ីបូព៌ារ៕