វៀតណាមមានគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ Slovakia
|
វៀតណាមមានគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ Slovakia |
(VOV)_ នារសៀលថ្ងៃទី១០ មិនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀត
ណាម លោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិ
ធម៌ Slovakia លោក Tomas Borec ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម។
វាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចលើកនេះរបស់លោក Tomas Borec ក្នុងឱ
កាសដែលប្រទេសទាំងពីររំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបង្កើតទំនាក់ទំ
នងការទូត នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖ ប្រទេស
ទាំងពីរបានមានទំនាក់ទំនងប្រពៃណី មិត្តភាពពីយូរណាស់មកហើយ វៀតណាម
មិនអាចបំផ្លេចបានការជួយឧបត្ថម្ភ និងគាំទ្រដែល Slovakia បានលៃទុកសំរាប់វៀត
ណាម ជាពិសេសគឺក្នុងប៉ុន្មានថ្ងៃ ខែ ឆ្នាំ ដែលវៀតណាមដំណើការតស៊ូដណ្ដើម
យកឯករាជ្យ ឯកភាពប្រទេសជាតិ។ បក្ស រដ្ឋ រដ្ឋាភិបាលនិងប្រជាជនវៀតណាម
ជានិច្ចមានគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង
ពីរលើគ្រប់វិស័យ ជាពិសេសគឺ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យា
សាស្ត្រ ការពារប្រទេស វប្បធម៌ អប់រំ…លៗ៕