វៀតណាមមានគោលបំណងរួមវិភាគទានចូលក្នុងបុព្វហេតុរក្សារនិងស្ថាបនាសន្តិភាពលើពិភពលោក

វៀតណាមមានគោលបំណងរួមវិភាគទានចូលក្នុងបុព្វហេតុរក្សារនិងស្ថាបនាសន្តិភាពលើពិភពលោក - ảnh 1
លោក Pham Binh Minh បានទទួលជួបសន្ទនាជាមួយលោកស្រី Ameerah Haq (TTXVN)

(VOV)_នារសៀលថ្ងៃទី ២៦ ឧសភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការ
បរទេសវៀតណាម លោក Pham Binh Minh បានទទួលជួបសន្ទនា​ជា​មួយ​លោក
ស្រី Ameerah Haq អគ្គលេខាធិការរង អង្គ​ការសហ​ប្រជាជាតិ ​​ក្នុងឱកាសមកបំពេញ ទស្សនកិច្ចនៅវៀតណាម និងចូលរួម​ពិធីបង្កើតមជ្ឈមណ្ឌលរក្សាសន្តិភាពវៀត
ណាម។ នៅទីនេះ លោក Pham Binh Minh បានសង្កត់ធ្ងន់ថា៖ ការចូលរួមកងកម្លាំង រក្សាសន្តិភាព​អង្គ​ការសហប្រជាជាតិ គឺជាការសន្យាដ៏ម៉ឹងម៉ាត់ និងយូរអង្វែងរបស់
វៀតណាម​ដើម្បីបង្កើនការរួមវិភាគទានចូលក្នុងការរក្សារនិងស្ថាបនាសន្តិភាពលើ
ពិភពលោក។ ​រីឯ  លោកស្រី Ameerah Haq បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគ
ទាន​របស់​វៀត​ណាម ​ក្នុងបណ្ដាបញ្ហាសកលទាំងមូល ដូចជា៖ សន្តិភាព សន្តិសុខ​ កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍។ ពិសេសគឺការសន្យាសកម្មចូលរួម​ក្នុង បណ្ដាសកម្មភាពរក្សារសន្តិភាពរបស់អង្គការសហប្រជាជាតិ និងអះអាងថា៖អង្គការសហប្រជាជាតិនឹងបន្តជួយឧបត្ថម្ភវៀតណាមក្នុងវិស័យនេះដែរ។

          មុននេះ នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារ​ប្រទេស​វៀតណាមក៏មានជំនួបសន្ទនាជាមួយ លោកស្រី Ameerah Haq​ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ