វៀតណាមមិនទាន់មានបសុសត្វផ្ទុកមេរោគជំងឺផ្ដាសាយបក្សី A H7N9

(VOV)_នៅវៀតណាមមិនទាន់រកឃើញបសុសត្វផ្ទុកមេរោគផ្ដា​សាយ​បក្សី A
H7N9 នៅឡើយ។ នេះគឺជាព័ត៍មានដែលបាននាំចេញ ​នៅសន្និសី​ទ​ប្រមូលផ្តុំកម្លាំង សំរាប់ការងារបង្ការ ប្រឆាំង ជំងឺផ្ដា​សាយ​បក្សី A H7N9 ​នៅ​វៀតណាម ដោយក្រសួង សុខាភិបាល និងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមរៀងចំឡើង នាព្រឹក
ថ្ងៃទី ៦ ឧសភានៅទីក្រុងហាណូយ។ ​បន្ទាប់ពីទទួលព័ត៍មានថា÷ ជំងឺផ្ដា​សាយ​បក្សី
A H7N9 ត្រូវ​​រីករាល​ដាលនៅចិន ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ​បាន​បង្កើនការត្រួតពិនិត្យសកម្មភាពលក់ដូរបសុសត្វ​នៅបណ្ដាតំបន់ព្រំដែន និងធ្វើតេ​ស
ទៅលើ បសុសត្វ​មួយចំនួន និងឃើញថាលទ្ធផលអវិជ្ជមានចំពោះ ជំងឺផ្ដា​សាយ​បក្សី
 A H7N9 ។ ក្រសួងសុខាភិបាល និងក្រសួងកសិកម្ម និង​អភិវឌ្ឍន៍​ជនបទ​វៀតណាម
បានអំពាវនាវ​អង្គការអន្តរជាតិនានា ជួយឧបត្ថម្ភ ​និង​ប្រមូលផ្តុំប្រភពកម្លាំង ដើម្បីធា
នាការ រកឃើញយ៉ាងលឿន និងបង្ការ ប្រឆាំងមេរោគ ផ្ដា​សាយ​បក្សី A H7N9  រាំងស្កាត់
ការ រីករាលដាលរបស់​ជំងឺចំពោះ​បក្សា បក្សី និងមនុស្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ