វៀតណាមមិនទាន់រកឃើញករណីឆ្លងមេរោគ MERS ណាមួយឡើយ



វៀតណាមមិនទាន់រកឃើញករណីឆ្លងមេរោគ MERS ណាមួយឡើយ - ảnh 1
វៀតណាមមិនទាន់រកឃើញករណីឆ្លងមេរោគ MERS ណាមួយឡើយ (Image: VNA)

(VOVworld) – ចំពោះមុខការដែល ករណីឆ្លងមេរោគ MERS-CoV ដំបូងត្រូវបាន រកឃើញនៅប្រទេសថៃ នាថ្ងៃទី ១៩ មិថុនា នាយកដ្ឋានសុខាភិបាលបង្ការ ចំណុះក្រសួងសុខាភិបាលវៀតណាមបានទទួលបញ្ជាក់ថា៖ គ្រោះអាសន្នរីករាល
ដាលអាសន្នរោគ MERS ចូលក្នុងវៀតណាមអាចកើតមានឡើងទាំងស្រុងដោយ សារវៀតណាមផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍ដ៏ធំធេងជាមួយថៃកូរ៉េខាងត្បូង និងប្រទេសមជ្ឈឹមបូព៌ារ។ វៀតណាមមិនរកឃើញករណីឆ្លងមេរោគ MERS
ណាមួយឡើយ ប៉ុន្តែ ប្រជាពលរដ្ឋត្រូវម្ចាស់ការប្រតិបត្តិតាមការកំណត់របស់ ក្រសួងសុខាភិបាលវៀតណាមអំពីការបង្ការប្រឆាំងនឹងអាសន្នរោគ MERS កាត់ បន្ថយការទាក់ទងជាមួយអ្នកឆ្លងជំងឺផ្លូវដង្ហើមដូចជាគ្រុនផ្តាសាយ ជាដើម។ ប្រជាពលរដ្ឋមកពីប្រទសដែលកំពុងមានអាសន្នរោគ MERS ចូលក្នុងវៀតណាម​ គប្បីម្ចាស់ការប្រកាសសុខភិបាលក្នុងពេលឆ្លងព្រំដែនហើយតាមដានខុសភាព
របស់ខ្លួនក្នុងរយៈពេល ១៤ ថ្ងៃ។ ក្នុងករណីមានរោគសញ្ញាដូចជា៖ គ្រុនក្តៅក្អក ឬពិបាកឯកដង្ហើមយើងត្រូវជូនដំណឺងភ្លាមឲ្យមូលដ្ឋានសុខាភិបាលឬហៅតាម
ទូរស័ព្ទ hotline នៃក្រសួងសុខាភិបាលវៀតណាម៖ ០៩៦-៣៨៥-១៩១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ