|
អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោក Nguyen Thanh Long ត្រួតពិនិត្យការងារបង្ការប្រឆាំងអាសន្នរោគ MERS នៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat |
(VOVworld) - ថ្លែងមតិនៅកិច្ចប្រជុំរបស់គណៈកម្មាធិការទទួលបន្ទុកការងារបង្ការ
ប្រឆាំងអាសន្នរោគ MERS នារសៀលថ្ងៃទី៨ មិថុនានៅរដ្ឋធានីហាណូយ ប្រធាន នាយកដ្ឋានសុខាភិបាលបង្ការនៃក្រសួងសុខាភិបាលវៀតណាមលោក Tran Dac
Phu បានអះអាងថា វៀតណាមមិនទាន់រកឃើញករណីឆ្លងមេរោគ MERS នៅឡើយ
ទេ។ប៉ុន្តែនាពេលខាងមុខ ដោយសារអាសន្នរោគនេះកំពុងមានបំរ៉ែបំរួលដ៏ស្មុគ
ស្មាញនៅកូរ៉េខាងត្បូងនិងចិន ដូច្នេះហើយគ្រោះអាសន្នដែលវាជ្រៀតចូល វៀត
ណាមគឺធំធេងណាស់។ប្រធាននាយកដ្ឋានគ្រប់គ្រងពិនិត្យនិងព្យា បាលជំងឺលោក
Luong Ngoc Khue បានឲ្យដឹងថា ដើម្បីបង្ការប្រឆាំងអាសន្នរោគ MERS ប្រកបដោយ
ប្រសិទ្ធភាព នាយកដ្ឋានបានកសាងផែនការសំដៅម្ចាស់ការត្រៀមរៀបចំនិងត្រៀម
ខ្លួនជាស្រេចទប់ទល់ទៅនឹងអាសន្នរោគនេះ ព្រមទាំងរាំង ស្កាត់ការឆ្លងអាសន្នរោគ
នៅក្នុងមន្ទីពេទ្យផងដែរ។រីឯខ្លួនវិញ រដ្ឋមន្រ្តីក្រសួងសុខា ភិបាលលោកស្រី Nguyen
Thi Kim Tien បានអះអាងថា ក្រសួងសុខាភិបាលបាន ត្រៀមខ្លួនជាស្រេចទាំងអំពី
ជំនាញ បច្ចេកទេស ភ័ស្តុភានិងសហការបង្ការប្រឆាំង អាសន្នរោគ មិនទុកឲ្យ
អាសន្នរោគជ្រៀតចូលវៀតណាមឡើយ៕