វៀតណាមមានបំណងចង់ទទួលបានការគាំទ្រក្នុងវិស័យកំណើនបៃតង

(VOVWORLD) -  ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីស នាយប់ថ្ងៃទី១៧ មករា ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានជួបជាមួយថ្នាក់ដឹកនាំប្រទេសដែលចូលរួមវេទិកានេះ។
វៀតណាមមានបំណងចង់ទទួលបានការគាំទ្រក្នុងវិស័យកំណើនបៃតង - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha ជួបជាមួយស្ថាបនិក និងជាប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោក Klaus Schwab។ (រូបថត៖ VGP/Hai Minh)

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច អប់រំ និងស្រាវជ្រាវស្វ៊ីស Guy Parmelin ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានស្នើឲ្យស្វីសធ្វើការវិនិយោគលើគម្រោងដែលមានបច្ចេកវិទ្យាទំនើប បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចស្វ៊ីសមកបណ្តាក់ទុនវិនិយោគអាជីវកម្មរយៈពេលវែងនៅវៀតណាម ជំរុញកំណើនបៃតង ថាមពល; ស្នើឲ្យស្វីសបន្តសម្របសម្រួលជាមួយវៀតណាម ដើម្បីជំរុញកិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA)។

នៅក្នុងជំនួបជាមួយស្ថាបនិក និងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក លោក Klaus Swabs ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានស្នើឲ្យវេទិកាសេដ្ឋកិច្ចពិភពលោក  ជួយវៀតណាមក្នុងដំណើរការកសាងសេដ្ឋកិច្ចបៃតង  ការបញ្ចេញកាបូនទាប តាមរយៈមជ្ឈមណ្ឌលច្នៃប្រឌិតជាតិ។

នៅក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក Liu He ភាគីទាំងពីរបានឯកភាពសម្របសម្រួលដើម្បីអនុវត្តឱ្យបានល្អនូវការយល់ឃើញ និងកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងអំឡុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនរបស់អគ្គលេខាបក្សលោក Nguyen Phu Trong នាខែវិច្ឆិកា ឆ្នាំ ២០២២ ពង្រឹងទំនុកចិត្តផ្នែកនយោបាយ ពង្រឹងកិច្ចសហប្រតិបត្តិការសំខាន់ៗ នៅគ្រប់វិស័យ។

ជួបជាមួយបេសកជនប្រធានាធិបតីសហរដ្ឋអាមេរិក លោក John Kerry លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យលោក John Kerry ជំរុញសហរដ្ឋអាមេរិក និងដៃគូអភិវឌ្ឍន៍ជួយឧបត្ថម្ភវៀតណាមក្នុងការផ្ទេរបច្ចេកវិទ្យាថាមពលកកើតឡើងវិញ ការផ្តល់ប្រាក់កម្ចីហិរញ្ញវត្ថុបៃតងក្នុងអត្រាការប្រាក់សមស្រប បទពិសោធន៍ក្នុងការអភិបាលកិច្ច និងការគាំទ្រដើម្បីពង្រឹងភាពធន់នៃតំបន់ដីសណ្តទន្លេ Cuu Long។

ក្នុងជំនួបជាមួយអគ្គនាយកនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) Achim Steiner ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha មានបំណងចង់បន្តការពិគ្រោះយោបល់គោលនយោបាយ និងកិច្ចសហប្រតិបត្តិការបច្ចេកទេសជាមួយ UNDP លើវិស័យដែលវៀតណាមចាប់អារម្មណ៍ រួមទាំងការផ្លាស់ប្តូរទៅជាបៃតង  សេដ្ឋកិច្ចអព្យាក្រឹតកាបូន និងការស្តារឡើងវិញសេដ្ឋកិច្ចសង្គម បន្ទាប់ពីជំងឺរាតត្បាតកូវីដ ១៩ ក្នុងទិសដៅបៃតង និងនិរន្តរភាព។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យ UNDP បន្តផ្តល់ប្រឹក្សាបច្ចេកទេស និងវិជ្ជាជីវៈដល់វៀតណាម ដើម្បីអនុវត្តប្រកបដោយជោគជ័យនូវកិច្ចព្រមព្រៀងភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP) ព្រមទាំងការគ្រប់គ្រង និងប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព បង្កើនភាពធន់ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅក្នុងទន្លេមេគង្គ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ