វៀតណាមមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋដូមីនិកលើវិស័យជាច្រើន

(VOVWORLD) - វៀតណាមជានិច្ចកាលគោរព និងមានបំណងចង់ពង្រឹងទំនាក់ទំនងមិត្តភាពជា ប្រពៃណី និងកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋដូមីនិកលើវិស័យជាច្រើន។ 
វៀតណាមមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋដូមីនិកលើវិស័យជាច្រើន - ảnh 1ទិដ្ឋភាពនៃជំនួបនេះ។ (រូបថត៖ Quang Hoa)
នេះជាការអះអាងរបស់រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son ក្នុងជំនួប ជាមួយលោក Miguel Mejia អគ្គលេខានៃគណៈបក្សចលនាឆ្វេងនិយមឯកភាព រដ្ឋ មន្ត្រីក្រសួងគោលនយោបាយសមាហរណកម្មតំបន់នៃសាធារណរដ្ឋដូមីនិក កាលពី ថ្ងៃទី ១១ មិថុនា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ)។
ក្នុងជំនួបនេះ លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son បានវាយតំលៃខ្ពស់ ចំពោះការដែលរដ្ឋាភិបាលនៃសាធារណៈរដ្ឋដូមីនិក បានតែងតាំងឯកអគ្គរដ្ឋទូតប្រចាំ នៅវៀតណាមក្នុងឆ្នាំ ២០២២ និងបើកស្ថានទូតប្រចាំនៅវៀតណាមកាលពីឆ្នាំមុន ដោយចាត់ទុកថានេះជាព្រឹត្តិការណ៍សំខាន់ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ចំណែកលោក Miguel Mejia មានបំណងចង់ធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវ ទំនាក់ទំនងនយោបាយ-ការទូតដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ព្រមទាំងជំរុញការ ពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ជាពិសេសលើ វិស័យសក្តានុពលដូចជា៖ ពាណិជ្ជកម្ម កសិកម្ម ទូរគមនាគមន៍ សំណង់ ថាមពល និង ប្រេងឧស្ម័ន។ ភាគីទាំងពីរបានឯកភាពជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ការ តភ្ជាប់ និងគាំទ្រអង្គភាពអាជីវកម្ម ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រ គ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិ និងវេទិកាពហុភាគី ជាពិសេសនៅអ.ស.ប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ