វៀតណាមមានបំណងចង់រួមចំណែកបន្ថែមទៀតដល់អនាគតនៃអាស៊ី

(VOVWORLD) - សន្និសីទអនាគតអាស៊ី គឺជាសន្និសីទអន្តរជាតិប្រចាំឆ្នាំដ៏មានកិត្យានុភាពបំផុតនៅអាស៊ី ដែលរៀបចំដោយ Nikkei Group (ជប៉ុន) ចាប់តាំងពីឆ្នាំ ១៩៩៥ មក។
វៀតណាមមានបំណងចង់រួមចំណែកបន្ថែមទៀតដល់អនាគតនៃអាស៊ី - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Pham Quang Hieu

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang នឹងអញ្ជើញចូលរួមសន្និសីទអនាគតអាស៊ីលើកទី ២៨ និងបំពេញទស្សនកិច្ចការងារនៅជប៉ុនចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ឧសភា។ យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Pham Quang Hieu បានឲ្យដឹងថា សន្និសីទអនាគតអាស៊ី គឺជាសន្និសីទអន្តរជាតិប្រចាំឆ្នាំដ៏មានកិត្យានុភាពបំផុតនៅអាស៊ី ដែលរៀបចំដោយ Nikkei Group (ជប៉ុន) ចាប់តាំងពីឆ្នាំ ១៩៩៥ មក។ ប្រធានបទនៃសន្និសីទឆ្នាំនេះគឺ "ពង្រឹងអំណាចរបស់អាស៊ីក្នុងការដោះស្រាយបញ្ហាប្រឈមសកល"។ ការដែលវៀតណាមបានបញ្ជូនគណៈប្រតិភូដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang ចូលរួមសន្និសីទនេះ មិនត្រឹមតែបង្ហាញពីចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅរបស់វៀតណាមក្នុងសន្និសីទនេះប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីសារៈសំខាន់នៃវេទិកាអនាគតអាស៊ីនិយាយរួម ក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាមទៀតផង។ ក្នុងនាមជាសមាជិកមានទំនួលខុសត្រូវរបស់អាស៊ី វៀតណាមមានបំណងចង់រួមចំណែកបន្ថែមទៀតដល់អនាគតអាស៊ី ដែលកំពុងចេញជារូបរាងយ៉ាងច្បាស់លាស់ក្នុងប្រព័ន្ធនយោបាយសកលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ