វៀតណាមមានបំណងចង់អភិវឌ្ឍន៍ភាពជាដៃគូលើគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋអាមេរិកឲ្យកាន់តែជាក់ស្តែងនិងមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ
(VOVWORLD) - លោកប្រធានរដ្ឋ Nguyen Xuan Phuc បានមានបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋអាមេរិកឲ្យកាន់តែជាក់ស្តែង មានប្រសិទ្ធភាព ស្ថិរភាព ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នាឆ្ពោះទៅរកការលើកកំពស់ទំនាក់ទំនងរបស់ប្រទេសទាំងពីរ។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបលោកស្រី Kate Brown អភិបាលរដ្ឋ Oregon នៃសហរដ្ឋអាមេរិក (រូបថត៖ TTXVN) |
នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ ទទួលជួបលោកស្រី Kate Brown អភិបាលរដ្ឋ Oregon (សហរដ្ឋអាមេរិក) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម លោកប្រធានរដ្ឋ Nguyen Xuan Phuc បានមានបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ ជាមួយសហរដ្ឋអាមេរិកឲ្យកាន់តែជាក់ស្តែង មានប្រសិទ្ធភាព ស្ថិរភាព ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នាឆ្ពោះទៅរកការលើកកំពស់ទំនាក់ទំនងរបស់ប្រទេសទាំងពីរ។ ក្នុងទំនាក់ទំនងរួមជាមួយសហរដ្ឋអាមេរិក វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចស ហប្រតិបត្តិការជាមួយរដ្ឋ Oregon ព្រោះ នេះជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ឧស្សាហកម្ម និងវិទ្យាសាស្ត្រ - បច្ចេកទេស និងបច្ចេកវិទ្យាស្អាតឈានមុខគេរបស់សហរដ្ឋអា មេរិក ហើយជាកន្លែងសម្រាប់រស់នៅ សិក្សារៀនសូត្រ និងធ្វើការងាររបស់ជនវៀត ណាមជាច្រើន។
លោកប្រធានរដ្ឋបានស្នើឱ្យរដ្ឋ Oregon ចែករំលែកបទពិសោធន៍ និងផ្តល់ជំនួយទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យអភិវឌ្ឍន៍ប្រកបដោយចីរភាព ដូចជា ផលិតកម្មបច្ចេកវិទ្យាបៃតង កសិកម្មបច្ចេកវិទ្យាខ្ពស់ កិច្ចការពារបរិស្ថាន ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការស្ដារឡើងវិញនូវគ្រោះមហន្តរាយជាដើម។ ក្នុងវិស័យអប់រំត្រូវបានស្នើឱ្យរក្សានិងពង្រីកកម្មវិធីកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យក្នុងរដ្ឋ Oregon និងគ្រឹះស្ថានឧត្តមសិក្សារបស់វៀតណាម។
ចំណែកលោកស្រី Kate Brown បាននិយាយថា Oregon នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយវៀតណាម។ អភិបាលខេត្តមានបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំឱ្យទូលំទូលាយ មានការផ្លាស់ប្តូរនិស្សិតទ្វេភាគី ដើម្បីឱ្យមាននិស្សិតវៀតណាមកាន់តែច្រើនទៅសិក្សានៅសាកលវិទ្យាល័យ Portland និងនិស្សិតរដ្ឋ Orion មកសិក្សានៅប្រទេសវៀតណាម៕