វៀតណាមមានបំណងចង់ឱ្យ EU ធ្វើសកម្មភាពខ្លាំងក្លាថែមទៀត ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមសកល
(VOVWORLD) - ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានវាយតំលៃខ្ពស់ ចំពោះតួនាទីរបស់ EU ដោយសម្តែងនូវបំណងចង់ឲ្យ EU មានសំឡេង និងការរួម ចំណែកកាន់តែសកម្ម និងមានការទទួលខុសត្រូវបន្ថែមទៀតក្នុងប្រព័ន្ធពហុភាគី និង អង្គការសហប្រជាជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមសកលនៅពេលនេះ ក្នុងបរិបទ ដែលស្ថានភាពអន្តរជាតិកាន់តែស្មុគស្មាញ និងការប្រកួតប្រជែងកំពុងកើនឡើង។
ទទួលការអញ្ជើញរបស់បេសកកម្មសហភាពអឺរ៉ុប (EU) ប្រចាំនៅអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ៧ មិថុនា នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មវៀតណាមប្រចាំនៅ អ.ស.ប លោក Dang Hoang Giang បាន ចូលរួមជំនួបការពិភាក្សារវាងក្រុម ឯកអគ្គរដ្ឋទូតនៃគណៈកម្មាធិការនយោបាយនិង សន្តិសុខសហភាពអឺរ៉ុប (PSC) ជាមួយឯកអគ្គរដ្ឋទូតនៃប្រទេសសមាជិកអង្គការសហ ប្រជាជាតិមួយចំនួន អំពីស្ថានភាពពិភពលោក និងលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការ អន្តរតំបន់ក្នុងបញ្ហាសន្តិភាព និងសន្តិសុខអន្តរជាតិ។
ទិដ្ឋភាពនៃជំនួបពិភាក្សា។ (រូបថត៖ VOV) |
ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានវាយតំលៃខ្ពស់ ចំពោះតួនាទីរបស់ EU ដោយសម្តែងនូវបំណងចង់ឲ្យ EU មានសំឡេង និងការរួម ចំណែកកាន់តែសកម្ម និងមានការទទួលខុសត្រូវបន្ថែមទៀតក្នុងប្រព័ន្ធពហុភាគី និង អង្គការសហប្រជាជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមសកលនៅពេលនេះ ក្នុងបរិបទ ដែលស្ថានភាពអន្តរជាតិកាន់តែស្មុគស្មាញ និងការប្រកួតប្រជែងកំពុងកើនឡើង។ នៅ វេទិកាពហុភាគីនានា លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានស្នើឱ្យពង្រឹងកិច្ច សហប្រតិបត្តិការវៀតណាម-EU លើវិស័យដែលភាគីទាំងពីរយកចិត្តទុកដាក់ដូច គ្នាដូចជា៖ សន្តិសុខដែនសមុទ្រ សន្តិសុខប្រភពទឹក ការគោរពច្បាប់អន្តរជាតិ និង គោរពគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
ទាក់ទិននឹងទំនាក់ទំនងទ្វេភាគី លោកឯកអគ្គរដ្ឋទូតបានអះអាងថា EU និង ប្រទេសជាសមាជិកជាដៃគូសំខាន់ជួរមុខរបស់វៀតណាម ហើយស្នើឲ្យ EU បន្ត អនុវត្តន៍វិធានការជាក់លាក់ និងជាក់ស្តែង ដើម្បីជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងការ ឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខមិនប្រពៃណី រួមទាំងការឆាប់ផ្តល់សច្ចាប័នលើ កិច្ចព្រមព្រៀងការពារការវិនិយោគ EU-វៀតណាម (EVIPA) ការអនុវត្តគំនិតផ្តួចផ្តើម អំពីភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP) ដើម្បីឆ្លើយតបទៅនឹងការ ប្រែប្រួលអាកាសធាតុ ព្រមទាំងដកកាតលឿង IUU សម្រាប់ជលផលរបស់វៀតណា មផងដែរ៕