វៀតណាមមានបំណងចង់ឲ្យកម្ពុជាបង្កើតលក្ខខណ្ឌស្ថេរភាពសម្រាប់ពលរដ្ឋដើមកំណើតវៀតណាម
(VOVWORLD) - មុននេះ នាថ្ងៃទី ៤ ខែមិថុនាឆ្នាំ ២០២១ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh ក៏បានអញ្ជើញចុះសួរសុខទុក្ខនិងលើកទឹកចិត្តដល់ពលរដ្ឋដើមកំណើតវៀតណាមនៅតំបន់ដែលត្រូវផ្លាស់ទីលំនៅទាំងនេះផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang |
នាថ្ងៃទី ១០ ខែមិថុនាឆ្នាំ ២០២១ នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ របស់ក្រសួងការបរទេស ឆ្លើយតបនឹងសំណួរ របស់អ្នកសារព័ត៌មានអំពីប្រតិកម្មរបស់ វៀតណាម ចំពោះការដែល អាជ្ញាធរក្រុងភ្នំពេញ (កម្ពុជា) ស្នើឲ្យពលរដ្ឋរួមទាំងពលរដ្ឋដើមកំណើតវៀតណាមជាច្រើន នៅកម្ពុជាឲ្យរុះរើផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី និងសំណង់មិនរៀប រយទាំងអស់ពីផ្ទៃទន្លេក្នុងភូមិ សាស្ត្ររាជធានី អ្នកនាំពាក្យក្រសួងការបរទេស វៀតណាម លោកស្រី Le Thi Thu Hang បានអះអាងថា៖ “ប្រទេសវៀត ណាមចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះព័ត៌មាននេះ។ នៅថ្ងៃទី ៧ ខែមិថុនាឆ្នាំ ២០២១ ក្នុងជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេស វៀតណាម លោក Bui Thanh Son និងឧបនាយករដ្ឋមន្ត្រី ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា លោក ប្រាក់សុខុន, រដ្ឋមន្ត្រីការបរទេស លោក Bui Thânh Son បានស្នើឲ្យកម្ពុជាបន្តយកចិត្តទុកដាក់ក្នុងការដោះស្រាយនូវលក្ខខ័ណ្ឌគតិយុត្តិស្របច្បាប់សម្រាប់ពលរដ្ឋ ដើមកំណើតវៀតណាមនៅកម្ពុជា ហើយបានស្នើឱ្យ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ក្នុងដំណើរការអនុវត្តន៍គោលនយោបាយនិងវិធានការអំពីសេដ្ឋ កិច្ច - សង្គម ត្រូវមានដំណើរការសមស្រប ធានាផលប្រយោជន៍និងសុខុមាលភាពរបស់ពលរដ្ឋដើមកំណើតវៀតណាមនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពលរដ្ឋដែលរងផលប៉ះពាល់ ស្ថិរភាពជីវភាពរស់នៅ រក្សាឬប្តូរមុខរបរសមស្របនិងទទួលបានសេវាកម្មចាំបាច់ពេញលេញ”។
មុននេះ នាថ្ងៃទី ៤ ខែមិថុនាឆ្នាំ ២០២១ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh ក៏បានអញ្ជើញចុះសួរសុខទុក្ខនិងលើកទឹកចិត្តដល់ពលរដ្ឋដើមកំណើតវៀតណាមនៅតំបន់ដែលត្រូវផ្លាស់ទីលំនៅទាំងនេះផងដែរ៕