វៀតណាមមានបំណងចង់ឲ្យម្ចាស់ជំនួយអន្តរជាតិបន្តជួយឧបត្ថម្ភវៀតណាម
(VOVWORLD) - នាព្រឹកថ្ងៃទី១០ ខែកក្កដា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួបជាមួយអ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចំានៅវៀត ណាម លោក Kamal Malhotra និងនាយកជាតិនៃធនាគារពិភពលោកប្រចាំនៅវៀតណាម លោក Ousmane Dione ដែលជាសហប្រធានក្រុមឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសទទួលបន្ទុកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។
ទិដ្ឋភាពនៃជំនួប |
នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh រួមជាមួយអ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចំានៅវៀតណាម លោក Kamal Malhotra, នាយកជាតិនៃធនាគារពិភពលោកប្រចាំនៅវៀតណាម លោក Ousmane Dione និងអគ្គរដ្ឋទូតហូឡង់ប្រចាំនៅវៀតណាម Elsbeth Akkerman ធ្វើការផ្លាស់ប្តូរអំពីស្ថានភាពបើកចំណាយប្រាក់សម្រាប់បណ្តាគម្រោងការដែលប្រើប្រាស់ទុនអភិវឌ្ឍន៍ជាផ្លូវការ (ODA) នាពេលកន្លងទៅ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានអះអាងថា វៀត ណាមតែងតែគោរពនិងមានបំណង ចង់ឲ្យអ្នកផ្តល់ជំនួយ បន្តជួយឧបត្ថម្ភសម្រាប់ការទាក់ទង់ផ្ទាល់ជាមួយរាល់ប្រភពទុនបរទេស ឲ្យសមស្របជាមួយទិសដៅអាទិភាពរបស់រដ្ឋាភិបាលនិងការយកចិត្តទុកដាក់របស់ម្ចាស់ជំនួយតែម្តង៕