វៀតណាមមានបំណងចង់ឲ្យរបាយការណ៍ការធ្វើចំណាកស្រុករបស់សហរដ្ឋអាមេរិកមានភាពសត្យានុម័តនិងត្រឹមត្រូវ

(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានសម្ដែងបំណងចង់ឲ្យភាគីអាមេរិក បន្តមានការវាយតម្លៃប្រកបដោយភាពសត្យានុម័តនិងត្រឹមត្រូវចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមទាក់ទងនឹងការធ្វើចំណាកស្រុក និងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
វៀតណាមមានបំណងចង់ឲ្យរបាយការណ៍ការធ្វើចំណាកស្រុករបស់សហរដ្ឋអាមេរិកមានភាពសត្យានុម័តនិងត្រឹមត្រូវ - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang។
(រូបថត៖ VOV)

នាថ្ងៃទី ២២ មិថុនា នៅរដ្ឋធានីហាណូយ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម ឆ្លើយសំណួររបស់អ្នកសារព័ត៌មានទាក់ទងនឹងរបាយការណ៍របស់ក្រសួងការបរទេសអាមេរិកស្តីពីស្ថានការណ៍ជួញដូរមនុស្សសកលដែលបានចេញផ្សាយកាលពីសប្តាហ៍មុន អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានសម្ដែងបំណងចង់ឲ្យភាគីអាមេរិក បន្តមានការវាយតម្លៃប្រកបដោយភាពសត្យានុម័តនិងត្រឹមត្រូវចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមទាក់ទងនឹងការធ្វើចំណាកស្រុក និងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ លោកស្រី Pham Thu Hang បានឲ្យដឹងថា៖

“រដ្ឋាភិបាលវៀតណាម មានគោលជំហរជំរុញការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព និងសណ្តាប់ធ្នាប់ ព្រមទាំង ប្ដេជ្ញាចិត្តបង្ការប្រយុទ្ធប្រឆាំងនឹងការធ្វើចំណាកស្រុកដោយខុសច្បាប់ ការដឹកជញ្ជូនជនចំណាកស្រុកដោយខុសច្បាប់ និងការជួញដូរមនុស្ស។ វៀតណាមក៏កំពុងខិតខំប្រឹងប្រែងអនុវត្តន៍គោលដៅនៃកិច្ចព្រមព្រៀងសកលស្តីពីការធ្វើចំណាកស្រុកស្របច្បាប់ប្រកបដោយសុវត្ថិភាព និងសណ្តាប់ធ្នាប់ ដើម្បីពង្រឹងបរិយាកាសធ្វើចំណាកស្រុកប្រកបដោយតម្លាភាព ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ជនចំណាកស្រុក បង្ការទប់ស្កាត់អំពើជួញដូរមនុស្សក្នុងការធ្វើចំណាកស្រុកអន្តរជាតិ។ វៀតណាមបានកត់សម្គាល់ថា ភាគីអាមេរិកមានការវាយតម្លៃវិជ្ជមានជាង នៅក្នុងរបាយការណ៍ឆ្នាំ ២០២៣ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកស្តីពីស្ថានការណ៍ជួញដូរមនុស្សនៅលើពិភពលោក។ ដោយឈរលើស្មារតីនោះ វៀតណាមមានបំណងថា ភាគីទាំងពីរនឹងបន្តសហការយ៉ាងជិតស្និទ្ធនាពេលខាងមុខ ដើម្បីឲ្យភាគីអាមេរិកមានការវាយតម្លៃប្រកបដោយភាពសត្យានុម័ត ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយថែមទៀតអំពីស្ថានភាព និងកិច្ចខិតខំប្រឹងប្រែងជាក់ស្ដែងរបស់វៀតណាម"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ