វៀតណាមមានបំណងចង់ឲ្យសហគ្រាសហូឡង់ធ្វើការវិនិយោគទៅក្នុងការទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុនៅវៀតណាម
(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រហូឡង់ នារសៀលថ្ងៃទី ១០ កក្កដា នៅទីក្រុងឡាអេ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងគោលយោបាយសង្គមនិងការងារហូឡង់ លោក Lodwijck Asscher បានអញ្ជើញចូលរួមវេទិកាសហគ្រាសវៀតណាម-ហូឡង់ ដោយមានការចូលរួមរបស់សហគ្រាសហូឡង់ចំនួន៣០០និងសហគ្រាសវៀតណាម ចំនួន១៥០។
វៀតណាមមានបំណងចង់ឲ្យសហគ្រាសហូឡង់ធ្វើការវិនិយោគទៅក្នុងការទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុនៅវៀតណាម
|
អញ្ជើញថ្លែងមតិក្នុងវេទិកានេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានលើកទឹកចិត្តឲ្យសហគ្រាសហូឡង់ បង្កើនការវិនិយោគ លើកកំពស់សមត្ថភាពកែច្នៃនិងណែនាំឲ្យវៀតណាមពង្រឹងប្រៀបខ្លាំងរបស់ខ្លួនក្នុង ចង្វាក់តម្លៃសកល។ ចំពោះមុខបម្រែបម្រួលអាកាសធាតុ នាយករដ្ឋមន្ត្រីវៀត ណាមបានសង្កត់ធ្ងន់ថា វៀតណាមមានបំណងចង់ឲ្យមជ្ឈដ្ឋានសេដ្ឋកិច្ចឯកជន ហូឡង់ ផ្តោតការយកចិត្តទុកដាក់ ធ្វើការវិនិយោគនិងជួយវៀតណាមដោះស្រាយរាល់ ការសាកល្បងនេះ។ លោក Nguyen Xuan Phuc អញ្ជើញមានមតិថា៖
“ប្រសិនបើចេះឆ្លៀតយកឱកាស ពង្រីកឧត្តមភាពលើវិស័យការទូត ជាពិសេស ក្នុងកាលៈទេសៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU ជិតនឹងបានចុះ ហត្ថលេខានោះ វៀតណាមនិងហូឡង់អាចក្លាយទៅជាស្អានតភ្ជាប់សេដ្ឋកិច្ចយ៉ាង ជ្រាលជ្រៅនិងគ្រប់វិស័យរវាងអាស៊ានជាមួយ EU ផងដែរ”។
បន្ទាប់ពីការថ្លែងមតិមក នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជាកសិណសាក្សី ពិធីផ្លាស់ប្តូរឯកសារសហប្រតិបត្តិការរវាងសហគ្រាសនៃ ប្រទេសទាំងពីរចំនួន១១ច្បាប់ ដោយទុនសរុបឡើងដល់៧០០លានដុល្លារអាមេរិក។ ក្រោយនោះ លោក Nguyen Xuan Phuc បានអញ្ជើញជួប សន្ទនាផ្ទាល់ ស្តីពីបញ្ហាជា ច្រើនដែលសហគ្រាសហូឡង់កំពុងយកចិត្តទុកដាក់ ពាក់ព័ន្ធនឹងបរិយាកាសវិនិ យោគនិងរាល់ការសាកល្បងក្នុងការអភិវឌ្ឍន៍កសិកម្មនៅវៀតណាមផងដែរ៕