វៀតណាមមានបំណងចង់ឲ្យអ៊ីស្រាអែលនិងប៉ាឡេស្ទីនបន្តកិច្ចចរចាឡើងវិញនាពេលឆាប់ៗនេះ

(VOVWORLD) - វៀតណាមក៏ស្វាគមន៍នូវសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះ របស់អាជ្ញាធរប៉ាឡេស្ទីន ស្តីពីការត្រៀមខ្លួន វិលត្រឡប់រកកិច្ចចរចាជាមួយអ៊ីស្រាអែលឡើងវិញ ដោយឈរលើមូលដ្ឋាននៃបណ្តាសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ។ 
វៀតណាមមានបំណងចង់ឲ្យអ៊ីស្រាអែលនិងប៉ាឡេស្ទីនបន្តកិច្ចចរចាឡើងវិញនាពេលឆាប់ៗនេះ - ảnh 1 ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិភាក្សាអំពីមជ្ឈឹមបូព៌ារួមទាំងបញ្ហាប៉ាឡេស្ទីនផងដែរ (រូបថត៖ baoquocte.vn)

ក្នុងសម័យប្រជុំ តាមប្រព័ន្ធវីដេអូ របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការ សហប្រជាជាតិ  នៅថ្ងៃទី ១៨ ខែ វិច្ឆិកា ស្តីពីស្ថានការណ៍មជ្ឈឹមបូព៌ា ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកម្មអចិន្រ្តៃ យ៍វៀតណាមប្រចាំនៅអង្គការសហប្រ ជាជាតិបានអះអាងថា វៀតណាមស្វាគមន៍ចំពោះរាល់គំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ រួមចំណែកដល់ការសម្រេចបាន នូវដំណោះស្រាយប្រកបដោយយុត្តិធម៌ និរន្តរភាពនិងរយៈពេលវែង សម្រាប់ដំណើរការសន្តិភាពមជ្ឈឹមបូព៌ា។ វៀតណាមក៏ស្វាគមន៍នូវសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះ របស់អាជ្ញាធរប៉ាឡេស្ទីន ស្តីពីការត្រៀមខ្លួន វិលត្រឡប់មករកកិច្ចចរចាជាមួយអ៊ីស្រាអែលឡើងវិញ ដោយឈរលើមូលដ្ឋាននៃបណ្តាសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ។ ពាក់ព័ន្ធនឹងស្ថានភាពសន្តិសុខ ប្រធានស្ថានបេសកកម្មវៀតណាមបានសម្តែងការព្រួយបារម្ភអំពីការបន្តកើតមានឡើងអំពើហឹង្សានៅតាមកន្លែងជាច្រើន និងការដែល អ៊ីស្រាអែលបានអនុវត្តន៍ការកសាង ទីលំនៅថ្មី និងការបំផ្លិចបំផ្លាញផ្ទះនិងទ្រព្យសម្បត្តិរបស់ជនប៉ាឡេស្ទីន នៅតំបន់វេសប៊ែង ដោយចំនួនកើនឡើងជាលំដាប់ ព្រមទាំងអះអាងថា សកម្មភាពទាំងនេះ រំលោភលើច្បាប់អន្តរជាតិ និងធ្វើឱ្យអន្តរាយដល់ក្តីសង្ឈឹមនៃការអនុវត្តដំណោះស្រាយរដ្ឋពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ