វៀតណាមមានបំណងជម្រុញទំនាក់ទំនងដៃគូលើគ្រប់វិស័យជាមួយ EU

(VOVworld)-នាថ្ងៃទី១៤តុលា កាសែតអេឡិចត្រូនិក N ewEurope របស់ ប៊ែលហ្សិក
បាន ចុះផ្សាយបទសម្ភាសលោក Nguyen Tan Dung ក្នុងឱកាស ដំណើរទស្សនកិច្ច
ជាផ្លូវការនៅប្រទេសប៊ែលហ្សិកនិងសហភាពអឺរ៉ុប EU របស់លោក ក្រោមប្រធាន
បទ “វៀតណាមស្វាគមន៍ប្រទេសទាំងឡាយដែលចង់បង្កើនកិច្ចសហប្រតិបត្តិការ”
។ លោក Nguyen Tan Dung​ឲ្យដឹងថា លោកមានបំណងផ្ញើរដល់ EUសារ១ “វៀត​ណាមជានិច្ចកាលយកចិត្តទុកដាក់និងមានបំណងជម្រុញទំនាក់ទំនងលើគ្រប់
 វិស័យជាមួយ EU”។

វៀតណាមមានបំណងជម្រុញទំនាក់ទំនងដៃគូលើគ្រប់វិស័យជាមួយ EU - ảnh 1
វៀតណាមមានបំណងជម្រុញទំនាក់ទំនងដៃគូលើគ្រប់
វិស័យជាមួយ EU (រូបថតៈ EPA)


        ចំពោះបញ្ហាអធិបតេយ្យភាពតំបន់ដែនដី លោក Nguyen Tan Dung​បាន
ប្រកាសថា វៀតណាមប្តេជ្ញា ការពារអធិបតេយ្យភាពជាតិ និងផលប្រយោជន៍
ស្រប ច្បាប់របស់វៀតណាមលើសមុទ្រខាងកើត​ដោយឈរលើមូលដ្ឋាននៃច្បាប់
អន្តរជាតិ។

        ទាក់ទិនដល់បញ្ហាដែលអាមេរិក លប់ចោលបទហាមលក់អាវុធមួយផ្នែក
សម្រាប់វៀតណាម និងទំនាក់ទំនងទ្វេភាគី ជាពិសេសលើវិស័យយោធា លោក
 Nguyen Tan Dung​ បានអះអាងថា វៀតណាមស្វាគមប្រទេសទាំងឡាយ ជាពិ
សេស បណ្តាមហាអំណាចដូចជាអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការជាមួយ បណ្តាប្រទេសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

        ឆ្លើយសំនួរស្តីអំពី ផែនការកសាង ទំនប់វារីអគ្គិសនីនៅទន្លេមេគង្គ ដែលនឹង ជះឥទ្ធិពលមិនតិចតួចដល់ផ្នែកកសិកម្ម ជីវភាពរបស់ប្រជាជនក៏ដូចជា វិធានការ
របស់វៀតណាម លោក​ Nguyen Tan Dung បានសង្កត់ធ្ងន់ថា វៀត មានគោល
បំណងថា  ប្រទេសនានា រួមសហការយ៉ាងស្អិតរមួត ដើម្បីស្រាវជ្រាវ ដ៏មត់ចត់
រាល់ឥទ្ធិពលជាក់ស្តែងរបស់គំរោងការវារីអគ្គិសនីលើទន្លេមេគង្គមុនពេល ចេញ
សេចក្តីសម្រេចអនុវត្តន៍គំរោងការណ៍នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ