វៀតណាមមានបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយគុយវែកក្នុងវិស័យប្រេងឧស្ម័ន

វៀតណាមមានបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយគុយវែកក្នុងវិស័យប្រេងឧស្ម័ន - ảnh 1
វៀតណាមមានបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយគុយវែកក្នុងវិស័យប្រេងឧស្ម័ន (talkvietnam.com)



        Vovworld-ថ្លែងមតិនៅពិធីទទួលជួបសន្ទនាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី​ក្រសួងប្រេងរ៉ែរដ្ឋគុយវែក Mustafa Al Shemali ដែលកំពុងបំពេញទស្សនកិច្ច​នៅវៀតណាមនិងចូលរួមពិធីបើកការដ្ឋានសាងសង់គំរោងការមណ្ឌលចម្រាញ់​ប្រេង Nghi Son នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បាន​សង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលចាត់ទុកគុយវែកជាដៃគូសំខាន់មួយក្នុង​ចំណោមដៃគូសំខាន់អំពីសេដ្ឋកិច្ចនិងចង់ជំរុញថែមទៀតទំនាក់ទំនងនេះ ពិសេស​គឺក្នុងវិស័យប្រេងឧស្ម័ន។ នាយករដ្ឋមន្ត្រី Nguyen Tan Dung មានបំណង​រដ្ឋ​គុយវែកបន្តជួយឧបត្ថម្ភប្រភពទុនកម្ចីតាមរយៈមូលនិធិអភិវឌ្ឍន៍គុយវែកសំរាប់​វៀតណាម បណ្ដុះបណ្ដាលប្រភពធនធានមនុស្សសំរាប់ផ្នែកប្រេងឧស្ម័នវៀត​ណាម។ រីឯរដ្ឋមន្ត្រី Mustafa Al Shemali មានបំណងជំរុញយ៉ាងខ្លាំងក្លាកិច្ច​សហប្រតិបត្តិ​ការជាមួយវៀតណាមក្នុងវិស័យថាមពលឧស្សាហកម្មប្រេងឧស្ម័ន ទន្ទឹមនឹងនោះអះអាងនឹងបង្កលក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មវៀតណាមមកវិនិយោគនៅគុយវែកនិងត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមក្នុងការបណ្ដុះបណ្ដាលប្រភពធនធានមនុស្សរបស់ផ្នែកប្រេងឧស្ម័ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ