វៀតណាមមានបំណងជំរុញកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលជាមួយតុលាការអន្តរជាតិ

(VOVWORLD) - ប្រធានតុលាការយុត្តិធម៌អន្តរជាតិបានរាយការណ៍លើប្រធានបទ “តួនាទីជាប្រធានតុលាការអន្តរជាតិយោងតាមលក្ខន្តិកៈ និងឯកសារប្រតិបត្តិរបស់តុលាការ”។

វៀតណាមមានបំណងជំរុញកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលជាមួយតុលាការអន្តរជាតិ - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី ២ ខែវិច្ឆិកា បានបើកកិច្ចប្រជុំដោយឡែកប្រចាំឆ្នាំជាមួយប្រធានតុលាការអន្តរជាតិលោកស្រី Joan Donoghue។ ប្រធានតុលាការយុត្តិធម៌អន្តរជាតិបានរាយការ ណ៍លើប្រធានបទ “តួនាទីជាប្រធានតុលាការអន្តរជាតិយោងតាមលក្ខន្តិកៈ និងឯកសារប្រតិបត្តិរបស់តុលាការ”។

ថ្លែងមតិក្នុងជំនួបនេះ លោក ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា តុលាការអន្តរជាតិដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយដោយសន្តិវិធីជម្លោះអន្តរជាតិ។ ក្នុងបរិបទនៃសណ្តាប់ធ្នាប់អន្តរជាតិដែលកំពុងប្រឈមមុខនឹងបញ្ហាសាកល្បងយ៉ាងធ្ងន់ធ្ងរនិងការរំលោភបំពានលើធម្មនុញ្ញ អង្គការសហប្រជាជាតិនិងច្បាប់អន្តរ ជាតិបានប្រព្រឹត្តទៅយ៉ាងទូលំទូលាយនោះ ក្រុមប្រឹក្សាសន្តិសុខគួរតែលើកកម្ពស់ការអនុលោមតាមច្បាប់អន្តរជាតិជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពង្រឹងការសម្របសម្រួលជាមួយតុលាការអន្តរជាតិក្នុងមុខងាររបស់ទីភ្នាក់ងារ និងអនុលោមតាមធម្មនុញ្ញនៃអង្គការសហប្រជាជាតិ។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានសង្កត់ធ្ងន់លើគោលការណ៍ដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី គឺជាគោលការណ៍ជាមូលដ្ឋានមួយនៃច្បាប់អន្តរជាតិ។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា គោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺប្រកាន់ខ្ជាប់នូវគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ស្តីពីការដោះស្រាយជម្លោះដោយសន្តិវិធី មិនត្រូវប្រើប្រាស់ឬគំរាមកំហែងប្រើប្រាស់កម្លាំង។ វៀតណាមវាយតម្លៃខ្ពស់និងគាំទ្រការពង្រឹងតួនាទីរបស់ស្ថាប័នច្បាប់អន្តរជាតិក្នុងការជំរុញកិច្ចសហប្រតិបត្តិការនិងមិត្តភាពរវាងប្រទេសនានា។ វៀតណាមអំពាវនាវឲ្យមានការលើកកម្ពស់សមត្ថភាពជាតិក្នុងការប្រើប្រាស់យន្តការមជ្ឈត្តកម្មនិងវិនិច្ឆ័យអន្តរជាតិ ព្រមទាំងមានបំណងចង់បន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយតុលាការអន្តរជាតិក្នុងសកម្មភាពបណ្តុះបណ្តាលដល់យុវជនក្នុងវិស័យច្បាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ