វៀតណាមមានបំណងជំរុញថែមទៀតទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយអ៊ីរ៉ង់

(VOVWORLD) -នាថ្ងៃទី ២៤ ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោកNguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅវៀតណាម លោក Saleh Adibi ។
វៀតណាមមានបំណងជំរុញថែមទៀតទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ - ảnh 1វៀតណាមមានបំណងជំរុញថែមទៀតទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ 

នាថ្ងៃទី ២៤ ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោកNguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅវៀតណាម លោក Saleh Adibi ។ នៅទីនេះ នាយករដ្ឋមន្រ្តីបានឲ្យដឹងថាវៀតណាម និងអ៊ីរ៉ង់គប្បីបន្តការផ្លាស់ប្តូរគណប្រតិភូជាន់ខ្ពស់ដើម្បីជំរុញទំនាក់ទំនងលើវិស័យនយោបាយការទូត រួមទាំងជំរុញការអនុវត្តគោលដៅទទួលតំលៃពាណិជ្ជកម្មទ្វេភាគីឲ្យបាន ២ ពាន់លានដុល្លារអាមេរិកសម្រាប់ឆ្នាំ ២០២០។ វៀតណាមមានបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយអ៊ីរ៉ង់លើវិស័យកសិកម្ម ប្រេងឧស្ម័ន ហើយស្នើឲ្យភាគីអ៊ីរ៉ង់បង្កលក្ខណៈសម្រាប់សហគ្រាសវៀតណាមវិនិយោគនៅអ៊ីរ៉ង់។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតលោក Saleh Adibi បានឲ្យដឹងថា អ៊ីរ៉ង់យកចិត្តទុកដាក់ដល់កិច្ចសហប្រតិបត្តិការលើវិស័យធនាគារជាមួយវៀតណាម ហើយមានក្ដីសង្ឃឹមថាភាគីទាំងពីរនឹងបង្កើតគណកម្មាធិការចម្រុះលើវិស័យនេះ។ ទន្ទឹមនឹងនោះ អ៊ីរ៉ង់ក៏មានបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ វិទ្យាសាស្រ្ត បច្ចេកទេសនិង  កសិកម្ម ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ