វៀតណាមមានបំណងជំរុញទំនាក់ទំនងជាមួយអាមេនី
|
វៀតណាមមានបំណងជំរុញទំនាក់ទំនងជាមួយអាមេនី (VNP) |
Vovworld-នាថ្ងៃទី៦តុលានៅទីក្រុង Yerevan ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ
រុស្ស៊ីលោក Nguyen Thanh Son បានជូនសារតាំងចំពោះប្រធានាធិបតីសាធារណៈរដ្ឋ
អាមេនី Serzh Sargsyan។ ថ្លែងមតិនៅពិធីបន្ទាប់ពីទទួលសារតាំងរបស់វៀតណាម
ប្រធានាធិបតីអាមេនី Serzh Sargsyan បានអះអាងថាប្រទេសនេះជានិច្ចកាលគោរព
ទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម ពិសេសគឺមានបំណងជំរុញថែម
ទៀតនូវសកម្មភាពសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគរវាងប្រទេសទាំង
ពីរទន្ទឹមនឹងនោះសម្ដែងជំនឿជាក់ថាសកម្មភាពរបស់ឯកអគ្គរដ្ឋទូត Nguyen Thanh
Son នៅសាធារណៈរដ្ឋអាមេនីក្នុងអាណត្តិបេសកកម្មលើកនេះនឹងទទួលបានប្រសិទ្ធិ
ភាពសំដៅរួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពទ្វេភាគី៕