វៀតណាមមានបំណងជំរុញទំនាក់ទំនងរវាងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ និងមូលដ្ឋានលើវិស័យសក្កានុពល

(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមមានបំណងជំរុញទំនាក់ទំនងរវាងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ និងមូលដ្ឋាននានានិយាយរួម និងជាមួយទីក្រុងហូជីមិញ និយាយដោយឡែក លើវិស័យដែលសាន់ហ្វ្រាន់ស៊ីស្កូមានប្រៀបខ្លាំង។

វៀតណាមមានបំណងជំរុញទំនាក់ទំនងរវាងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ និងមូលដ្ឋានលើវិស័យសក្កានុពល - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបអភិបាលក្រុង San Francisco លោកស្រី London Breed (រូបថត៖ VOV) 

ក្នុងជំនួបជាមួយអភិបាលក្រុងសាន់ហ្វ្រាន់ស៊ីស្កូ លោកស្រី London Breed ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក នាថ្ងៃទី ១៧ ឧសភា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមបានកំណត់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ជាតំបន់ដែលមានប្រជាជនវៀតណាមច្រើនជាងគេទីពីរក្នុងតំបន់ ជាតំបន់សំខាន់មួយដើម្បីជំរុញទំនាក់ទំនងរវាងតំបន់នានានៃប្រទេសវៀតណាម និងសហរដ្ឋអាមេរិក ហើយក៏ជាកន្លែងដែលវៀតណាមដាក់ស្ថានអគ្គកុងស៊ុលប្រចាំសហរដ្ឋអាមេរិក។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមមានបំណងជំរុញទំនាក់ទំនងរវាងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ និងមូលដ្ឋាននានានិយាយរួម និងជាមួយទីក្រុងហូជីមិញ និយាយដោយឡែក លើវិស័យដែលសាន់ហ្វ្រាន់ស៊ីស្កូមានប្រៀបខ្លាំង។

នាយករដ្ឋមន្ត្រីស្នើភាគីទាំងពីរពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; លើកកម្ពស់ការជួបប្រាស្រ័យប្រជាជននិងប្រជាជន សហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស លើកកម្ពស់សមត្ថភាពថែទាំសុខភាពជាដើម។

រីឯខ្លួនវិញ អភិបាលក្រុងលោកស្រី London Breed បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលសម្រេចបានពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ការស្តារឡើងវិញ និងលទ្ធផលអភិវឌ្ឍន៍របស់វៀតណាម។ ជាពិសេស លោកស្រីចង់ស្វែងយល់អំពីដំណោះស្រាយរបស់វៀតណាមក្នុងការប្រមូលផ្តុំប្រជាជនចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ជំងឺរាតត្បាត ជាពិសេសការចាក់វ៉ាក់សាំង។ លោកស្រីក៏បានជូនដំណឹងអំពីសក្កានុពលរបស់ទីក្រុងដូចជា វិស័យបច្ចេកវិទ្យាខ្ពស់ ទេសចរណ៍ ការការពារបរិស្ថាន វេទិកាសមត្ថភាពសុខាភិបាលឈានមុខគេរបស់ពិភពលោក និងការដឹកជញ្ជូនសាធារណៈជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ