វៀតណាមមានបំណងជំរុញទំនាក់ទំនងអាស៊ាន-ជប៉ុនបន្ថែមទៀត
(VOVWORLD) - ថ្លែងមតិនៅវេទិកានេះ លោកអនុរដ្ឋមន្ត្រី Do Hung Viet សង្ឃឹមថា ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុននឹងរួមចំណែកយ៉ាងសកម្ម និងប្រកបដោយ ប្រសិទ្ធភាពក្នុងការខិតខំប្រឹងប្រែងជំរុញកំណើនប្រកបដោយបរិយាប័ន្នឆ្ពោះទៅអនាគតនៃការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រទេស និងប្រជាជននៃភាគីទាំងពីរនិង តំបន់ទាំងមូល។
អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Do Hung Viet ប្រធានកិច្ចប្រជុំមន្ត្រី ជាន់ខ្ពស់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (SOM ASEAN) របស់វៀតណាមកាល ពីថ្ងៃទី ២៥ មិថុនា រួមជាមួយប្រធាន SOM ប្រធានគណៈប្រតិភូមកពីបណ្តាប្រទេស អាស៊ាន និងជប៉ុន បានចូលរួមវេទិកាអាស៊ាន-ជប៉ុនលើកទី ៣៩ នៅទីក្រុងបាងកក ប្រទេសថៃ។
លោកអនុរដ្ឋមន្ត្រីការបរទេស Do Hung Viet (ទី៥ ពីឆ្វេង) និងប្រធានគណៈប្រតិភូបានថតរូបជាមួយគ្នា។ (រូបថត៖ VNA) |
ថ្លែងមតិនៅវេទិកានេះ លោកអនុរដ្ឋមន្ត្រី Do Hung Viet សង្ឃឹមថា ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុននឹងរួមចំណែកយ៉ាងសកម្ម និងប្រកបដោយ ប្រសិទ្ធភាពក្នុងការខិតខំប្រឹងប្រែងជំរុញកំណើនប្រកបដោយបរិយាប័ន្នឆ្ពោះទៅអនាគតនៃការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រទេស និងប្រជាជននៃភាគីទាំងពីរនិង តំបន់ទាំងមូល។ លោកអនុរដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការតភ្ជាប់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពខ្ពស់ រួមទាំង តាមរយៈក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ព្រមទាំង ស្នើរឱ្យជប៉ុនបង្កើនការ ជួយឧបត្ថម្ភ បណ្តាប្រទេសអាស៊ានក្នុងការអនុវត្តការសន្យាកាត់បន្ថយការបំភាយ ឧស្ម័នកាបូន ជំរុញការផ្លាស់ប្តូរថាមពល និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈយន្តការ និងគំនិតផ្តួចផ្តើមនានាដូចជា គំនិតផ្តួចផ្តើមសហគមន៍អាស៊ី បំភាយឧស្ម័នសុទ្ធកម្រិតសូន្យ (AZEC) របស់រដ្ឋាភិបាលជប៉ុន គំនិតផ្តួចផ្តើមអំពីការ ផ្លាស់ប្តូរថាមពលអាស៊ី និង គំនិតផ្តួចផ្តើមអនាគតថាមពលស្អាតសម្រាប់អាស៊ាន ផងដែរ។
ទាក់ទិននឹងស្ថានភាពពិភពលោក និងតំបន់ លោកអនុរដ្ឋមន្ត្រីការបរទេស Do Hung Viet បានស្នើឲ្យជប៉ុនបន្តគាំទ្រគោលជំហររួមរបស់អាស៊ានលើសមុទ្រខាងកើត ជាពិសេសគោលការណ៍នៃការអត់ធ្មត់ ការដោះស្រាយការវិវាទដោយសន្តិវិធី ការ គោរពច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ - UNCLOS ១៩៨២៕