វៀតណាមមានបំណងជំរុញលើគ្រប់វិស័យនិងស៊ីជម្រៅថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រស៊ីជម្រៅជាមួយអាល្លឺម៉ង់

វៀតណាមមានបំណងជំរុញលើគ្រប់វិស័យនិងស៊ីជម្រៅថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រស៊ីជម្រៅជាមួយអាល្លឺម៉ង់ - ảnh 1
វៀតណាមមានបំណងជំរុញលើគ្រប់វិស័យនិងស៊ីជម្រៅថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រស៊ីជម្រៅជាមួយអាល្លឺម៉ង់



        Vovworld-វៀតណាមមានបំណងជំរុញលើគ្រប់វិស័យនិងស៊ីជម្រៅថែម​ទៀត​​ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រស៊ីជម្រៅជាមួយសហព័ន្ធអាល្លឺម៉ង់។ នេះជា​ការ​អះអាងរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh ខណៈឆ្លើយសម្ភាសសារព័ត៌មានស្ដីពីលទ្ធផលដំណើរទស្សនកិច្ចថ្នាក់​រដ្ឋ​​ទៅកាន់អាល្លឺម៉ង់របស់ប្រធានរដ្ឋលោក Truong Tan Sang ។ លោក Pham Binh Minh បានលើកច្បាស់ថា ដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់ប្រធានរដ្ឋលោក Truong Tan Sang ទៅកាន់សហព័ន្ធអាល្លឺម៉ង់បានបើកចេញដំណាក់កាល​សហប្រតិបត្តិការថ្មីលើវិស័យដែលមានឧត្តមភាពនៃប្រទេសទាំងពីរ។ ដំណើរ​ទស្សនកិច្ចបានពង្រឹងជំនឿជាក់នយោបាយរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរ បង្កើតការលោតផ្លោះដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មវិនិយោគ សសរទ្រូង​ស្នូលមួយនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។​ ចំណុចមួយមានអត្ថន័យសំខាន់នៃ​ដំណើរ​ទស្សនកិច្ចគឺជាបណ្ដាជំនួបសន្ទនាស្និទ្ធស្នាលនិងរំភើបចិត្តរវាងប្រធានរដ្ឋ Truong Tan Sang ជាមួយមិត្តភក្តិអាល្លឺម៉ង់និងសហគមន៍ជនវៀតណាមនៅ​អាល្លឺម៉ង់ បង្ហាញនូវគោលការណ៍គោលនយោបាយមហាសាមគ្គីជាតិនិងរំលឹក​គុណ​មិត្តភក្តិអាល្លឺម៉ង់របស់វៀតណាម ជាអ្នកបានលៃទុកមនោសញ្ចេតនា​មិត្តភាព​​និង​គាំទ្រជួយឧបត្ថម្ភវៀតណាមក្នុងការតស៊ូដណ្ដើមឯករាជ្យជាតិមុន​នេះ​ក៏​ដូចជាក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនាបច្ចុប្បន្ន។ អាចអះអាងថា​ដំណើរ​ទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់អាល្លឺម៉ង់របស់ប្រធានរដ្ឋ Truong Tan Sang និងគណៈ​ប្រតិភូជាន់ខ្ពស់រដ្ឋវៀតណាមបានបង្កើតជំហានប្រែប្រួលថ្មីនិងនាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អាល្លឺម៉ង់កាន់តែស៊ីជម្រៅនិងជាក់ស្ដែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ