វៀតណាមមានបំណង់ថាមីយ៉ាន់ម៉ាឆាប់មានស្ថិរភាពឡើងវិញដើម្បីផលប្រយោជន៍របស់ប្រជាជនដើម្បីសន្តិភាពនិងស្ថិរភាពនៃតំបន់
(VOVWORLD) - វៀតណាមអំពាវនាវឲ្យភាគីពាក់ព័ន្ធនានាខិតខំរក្សាការអត់ធ្មត់ មិនប្រើប្រាស់អំពើហឹង្សា ដោះស្រាយការខ្វែងគំនិតតាម
រយៈកិច្ចសន្ទនាសន្តិភាព។
អ្នកនាំពាក្យក្រសួងការបរទេស
លោកស្រី Le Thi Thu Hang។ |
នៅសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១១ មីនា អ្នកនាំពាក្យក្រសួងការបរ ទេសវៀតណាម លោកស្រី Le Thi Thu Hang បានសម្ដែងនូវការព្រួយបារម្ភចំពោះ ស្ថានភាពអំពើហឹង្សាដែលបណ្ដាលឲ្យចំនួនករណីស្លាប់និងរងរបួសកើនឡើងជាបន្ត បន្ទាប់នៅមីយ៉ាន់ម៉ាក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ វៀតណាមអំពាវនាវឲ្យភាគីពាក់ព័ន្ធនានា ខិតខំរក្សាការអត់ធ្មត់ មិនប្រើប្រាស់អំពើហឹង្សា ដោះស្រាយការខ្វែងគំនិតតាម រយៈកិច្ចសន្ទនាសន្តិភាព។ វៀតណាមក៏មានបំណងចង់ឲ្យមីយ៉ាន់ម៉ាឆាប់បានស្ថិរភាព ឡើងវិញដើម្បីផលប្រយោជន៍របស់ប្រជាជន ដើម្បីសន្តិភាពនិងស្ថិរភាពនៃតំបន់ ផងដែរ។ លោកស្រី Le Thi Thu Hang បានអះអាងថា៖ “វៀតណាមនឹងបន្តសហប្រតិបត្តិការជាមួយប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត ដើម្បីខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយសម្រាប់បញ្ហាមីយ៉ាន់ម៉ា។ វៀតណាមក៏ បានស្នើឲ្យមីយ៉ាន់ម៉ាធានាសុវត្ថិភាពអាយុជីវិត ក៏ដូចជាផលប្រយោជន៍ស្របច្បាប់ របស់ពលរដ្ឋនិងសហគ្រាសវៀតណាមនៅមីយ៉ាន់ម៉ាផងដែរ។ ស្ថានទូតវៀតណាម ប្រចាំមីយ៉ាន់ម៉ាកំពុងតាមដានយ៉ាងដិតដល់ ហើយទាក់ទងយ៉ាងញឹកញាប់ជាមួយ សមត្ថកិច្ចនៅប្រទេសសាមី ដើម្បីធ្វើបច្ចុប្បន្នកម្មព័ត៌មាន ផ្ដល់អនុសាសន៍ទាន់ពេល វេលាដល់ប្រជាពលរដ្ឋ ហើយត្រៀមខ្លួនជាស្រេចចាត់វិធានការគាំពារពលរដ្ឋក្នុង ករណីចាំបាច់ផងដែរ”៕