វៀតណាមមានបំណងទទួលបានការជួយឧបត្ថម្ភរបស់ ADB

វៀតណាមមានបំណងទទួលបានការជួយឧបត្ថម្ភរបស់ ADB - ảnh 1
នាយករដ្ឋមន្ត្រីរដ្ឋាភិ បាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយលោក Takehiko Nakao ប្រធានធនាគាអភិវឌ្ឍន៍អាស៊ី

(VOVworld)-នារសៀលថ្ងៃទី១៦មិថុនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិ
បាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយ​លោក
Takehiko Nakao ប្រធានធនាគាអភិវឌ្ឍន៍អាស៊ី (ADB) ដែលកំពុងបំពេញ​ទស្សន
កិច្ចការងារនៅវៀតណាម។ នៅទីនេះ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc
បានស្នើរឲ្យ ADB មានការជួយឧបត្ថម្ភចាំបាច់និងបន្តជួយឧបត្ថម្ភ វៀតណាមប្រភព
ទុនអាទិភាពរបស់ ADB សំដៅជួយវៀតណាមបន្តដោះស្រាយ រាល់ការសាកល្បង
អំពីភាពក្រីក្រ ការអភិវឌ្ឍន៍មិនស្នើរគ្នានិងការប្រែប្រួលនៃ អាកាសធាតុ។

        រីឯខ្លួនវិញ ប្រធាន ADB Takehiko Nakao បានសម្តែងនូវចំណាប់អារម្មណ៍​ចំពោះ
សមិទ្ធិសេដ្ឋកិច្ចសង្គមរបស់វៀតណាម។ លោករូបនេះបានអះអាងថា  ADB ត្រៀមជាស្រេចជួយវៀតណាមក្នុងការអភិវឌ្ឍន៍មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសគឺលើវិស័យគមនាគមន៍ ថាមពលកកើតឡើងវិញ ក៏ដូចជាជួយឧប ត្ថម្ភលើវិស័យអាទិភាព
ផ្សេងទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ