វៀតណាមមានបំណងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយជប៉ុន

(VOVWORLD) -ឆ្លើយសម្ភាសន៍ប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុនមុននឹងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសនេះចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៨ មិថុនា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសម្ដែងបំណងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវ ដៃគូយុទ្ធសាស្ត្រដើម្បីសន្តិភាពនិងភាពសម្បូររុងរឿងនៅតំបន់។
វៀតណាមមានបំណងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយជប៉ុន - ảnh 1វៀតណាមមានបំណងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយជប៉ុន (Internet) 

ឆ្លើយសម្ភាសន៍ប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុនមុននឹងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសនេះចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៨ មិថុនា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសម្ដែងបំណងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវ ដៃគូយុទ្ធសាស្ត្រដើម្បីសន្តិភាពនិងភាពសម្បូររុងរឿងនៅតំបន់។ លោកបានសង្កត់ធ្ងន់ទស្សនៈកសាងទំនាក់ទំនងជិតស្និទ្ធថែមទៀតជាមួយជប៉ុន បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ហើយបានដាក់ចេញនូវគោលដៅដល់ឆ្នាំ ២០២០ ចំពោះការវិនិយោគ និងទំហំពាណិជ្ជកម្មទ្វេភាគីនឹងកើនឡើងទ្វេដង។

នៅក្នុងអត្ថបទសរសេរមានចំណងជើងថា"នាយករដ្ឋមន្រ្តីវៀតណាម៖សហប្រតិបត្តិការដើម្បីអនុវត្ត TPP"។ កាសែត Nikkei ចុះផ្សាយនាព្រឹកថ្ងៃទី ៣ មិថុនាបានដកស្រង់សម្តីរបស់លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថាកិច្ចព្រមព្រៀង ដៃគូឆ្លងសមុទ្រប៉ាស៊ីហ្វិក (TPP) ជាកិច្ចព្រមព្រៀងតភ្ជាប់សេដ្ឋកិច្ចរវាងតំបន់ អាស៊ី - ប៉ាស៊ីហ្វិគ ដោយមានន័យថារួមគ្នាអភិវឌ្ឍន៍ ដូច្នេះនេះគឺជាកិច្ចព្រមព្រៀងសំខាន់ខ្លាំងណាស់។

តាមទីភ្នាក់ងារ Jiji នាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាង ការរក្សាកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយបណ្ដាប្រទេសជាសមាជិក TPP ដែលក្នុងនោះមានជប៉ុនផងដែរ។ វៀតណាមបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលជប៉ុនក្នុងការជំរុញ TPP មានប្រសិទ្ធភាពឲ្យបានឆាប់ៗ។

ព័ត៌មាននៅលើគេហទំព័ររបស់ទូរទស្សន៍ NHK ចុះផ្សាយ នាថ្ងៃទី ៣ មិថុនា បានឲ្យដឹងថានាយករដ្ឋមន្ត្រីវៀតណាមអបរអសារទចំពោះការដែលបណ្ដាប្រទេសនៅលើពិភពលោក ដែលក្នុងនោះមានជប៉ុនផងដែរ បានបង្ហាញនូវការទទួលខុសត្រូវ ហើយរួមចំណែកយ៉ាងសកម្មក្នុងការធានាឲ្យបានសន្ដិសុខ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍នៅសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ