វៀតណាមមានបំណងនាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយអ៊ីតាលីស៊ីជម្រៅនិងប្រសិទ្ធិភាព
|
វៀតណាមមានបំណងនាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយអ៊ីតាលីស៊ីជម្រៅនិងប្រសិទ្ធិភាព |
Vovworld- ប្រធានាធិបតីអ៊ីតាលីលោក Sergio Mattarella បានអញ្ចើញមកបំពេញ
ទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨វិច្ឆិកា។ នារសៀលថ្ងៃទី៦
វិច្ឆិកាបន្ទាប៉ពិពិធីទទួលដ៏មហោឡារឹកនៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang និងប្រធានាធិបតី Sergio Mattarella បានជួបចរចារសំដៅ
ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរអោយស៊ីជម្រៅនិងជាក់
ស្ដែងថែមទៀត។ នៅជំនួបសន្ទនានេះ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពលើវិ
ធានការជាច្រើនបង្កើនទំនាក់ទំនងសហប្រតិបត្តិការនាពេលខាងមុខ ក្នុងនោះ
យកចិត្តទុកដាក់ផ្លាស់ប្តូរពង្រីករាល់របៀបសហប្រតិបត្តិការនៅថ្នាក់រដ្ឋាភិបាល
ក៏ដូចជាដំបន់ អនុវត្តប្រកបដោយប្រសិទ្ធិភាពផែនការសកម្មភាព២០១៥-២០១៦
ពង្រីកតួនាទីនៃយន្តការសន្ទនានិងគណៈកម្មាធិការចំរុះ។ រីឯលោក Sergio
Mattarella បានអះអាងនឹងជំរុញរដ្ឋសភាអ៊ីតាលីអនុម័តយ៉ាងឆាប់រហ័សលើកិច្ច
ព្រមព្រៀងដៃគូសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-EU ដែលបានចុះ
ហត្ថលេខានាឆ្នាំ២០១២ ទន្ទឹមនឹងនោះអះអាងថា៖អ៊ីតាលីគាំទ្រវៀតណាមទាំង
ស្រុងក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EUនិង
EU ព្រទាំងទទួលស្គាល់បែបបទសេដ្ឋកិច្ចទីផ្សារសំរាប់វៀតណាម។
ថ្នាក់ដឹកនាំទាំងពីររូបបានផ្លាស់ប្តូរអំពីស្ថានភាពបង្កើនសកម្មភាពសាងសង់
កោះសិប្បនិមិត្តដែលបណ្ដាលអស្ថិរភាពចំពោះសន្តិភាពនិងសុវត្ថិភាពនាវារណ៍
អាកាសចរណ៍នៅសមុទ្រខាងកើត ជាកន្លែងមានខ្សែផ្លូវនាវាចរណ៍អន្តរជាតិដ៏ធំ
និងតភ្ជាប់ពាណិជ្ជកម្មរវាងទ្វីបអឺរ៉ុបនិងអាស៊ីបូព៌ា។ លោកប្រធានរដ្ឋបានស្នើរអ៊ី
តាលីពង្រីកសម្លេងក្នុងប្លុក G7 និង EU គាំទ្រដោះស្រាយជំលោះដោយសន្តិវិធី
លើមូលដ្ឋានគោរពច្បាប់អន្តរជាតិអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់
សមុទ្រឆ្នាំ១៩៨២អនុវត្តយ៉ាងពេញលេញសេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្ត
សំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និងកសាងយ៉ាងឆាប់រហ័សក្រមប្រ
តិបត្តិដំបន់នៅសមុទ្រខាងកើត COC។ ប្រធានាធិបតីអ៊ីតាលីបានអះអាងគាំទ្រ
គោលជំហររបស់វៀតណាមគឺដោះស្រាយជំលោះដោយសន្តិវិធីគោរពច្បាប់អន្តរ
ជាតិរក្សាសេរីភាពនាវាចរណ៍អាកាសចរណ៍និងធានាសុវត្ថិភាពសន្តិសុខដំបន់។
បន្ទាប់ពីជំនួបសន្ទនានេះ ប្រធានរដ្ឋ Truong Tan Sang និងប្រធានាធិបតីអ៊ី
តាលីលោក Sergio Mattarella បានជួបប្រាស្រ័យជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាន។
លោកប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ថា៖
“ខ្ញុំវាយតំលៃខ្ពស់ដំណើរទស្សនកិច្ចជាលើកដំបូងរបស់ប្រធានាធិបតីអ៊ីតា
លីមួយរូបមកវៀតណាមគិតតាំងពីពេលបង្កើតទំនាក់ទំនងការទូតនាឆ្នាំ១៩៧៣
មកហើយកត់សម្គាល់ជំហានអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងវៀតណាម-អ៊ីតាលី។ ខ្ញុំ
ថ្លែងអំណរគុណដ៏ស្មោះសចំពោះលោកប្រធានាធិបតីដែលបានអះអាងពីការ
គាំទ្រវៀតណាមបង្កើនទំនាក់ទំនងជាមួយ EU និងជំរុញរដ្ឋសភាអនុម័តលើកិច្ច
ព្រមព្រៀងដៃគូនិងសហប្រតិបត្តិការលើគ្រប់វិស័យ PCA និងគាំទ្រការចុះហត្ថ
លេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិង EU ទន្ទឹមនឹងនោះ
EU ទទួលស្គាល់បែបបទទីផ្សារពេញលេញចំពោះវៀតណាម។”
រីឯប្រធានាធិបតី Sergio Mattarella បានអះអាងថា នេះជាដំណើរទស្សន
កិច្ចដ៏សែនសំខាន់សំដៅជំរុញថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងវៀត
ណាម-អ៊ីតាលីដោយជឿថា៖ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
នឹងអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅលើវិស័យជាច្រើន។
ក្នុងឱកាសនេះប្រធានរដ្ឋ Truong Tan Sang និងប្រធានាធិបតី Sergio
Mattarella បានធ្វើក្សិណសាក្សីពិធីចុះហត្ថលេខាលើផែនការសកម្មភាពអនុវត្ត
ទំនាក់ទំនងដៃគូយុទ្ថសាស្ត្ររវាងវៀតណាមនិងអ៊ីតាលីដំណាក់កាល២០១៥-
២០១៦និងកិច្ចព្រមព្រៀងសហប្រតិបត្តិការនិងឧបត្ថម្ភរដ្ឋបាលក្នុងវិស័យគយ
រវាងវៀតណាមនិងអ៊ីតាលីផងដែរ៕