វៀតណាមមានបំណងបង្កើនកិច្ចសហប្រតិបតិ្តការជាមួយអង់គ្លេសលើគ្រប់វិស័យ
(VOVworld) - នារសៀលថ្ងៃទី១៣ មករា នៅជំនួបសន្ទនាជាមួយឯកអគ្គរាជទូត
អង់គ្លេសលោក Giles Lever ដែលមកទទួលបេសកម្មនៅវៀតណាមនាយករដ្ឋមន្រ្តី
វៀតណាមលោក Nguyen Tan Dung បានអះអាងថា វៀតណាមមានគោលបំណង
រួមជាមួយអង់គ្លេសខិតខំប្រឹងប្រែងលាតត្រដាងអនុវត្តប្រកបដោយជាក់ស្ដែង ប្រសិទ្ធភាពនូវកម្មវិធីធ្វើសកម្មភាពទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ នាំមកនូវផល
ប្រយោជន៍រួមសំរាប់ប្រទេសទាំង២។លោក Nguyen Tan Dung បានស្នើរឲ្យភាគី
ទាំង២ជំរុញខ្លាំងថែមទៀតកិច្ចសហប្រតិបតិ្តការលើវិស័យនយោបាយការទូត
សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគអប់រំបណ្ដុះបណ្ដាល វិទ្យាសាស្ត្របច្ចេកវិទ្យា
យោធានិងសន្តិសុខ ព្រមទាំងស្នើរឲ្យអង់គ្លេសបន្តជួយឧបត្ថម្ភប្រភពទុន ODA សំរាប់វៀតណាមផងដែរ។
|
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung (ខាងស្ដាំ)ទទួលជួបសន្ទនាជាមួយ
ឯកអគ្គ រាជទូតអង់គ្លេសលោក Giles Lever (រុបថត៖VGP) |
លោក Nguyen Tan Dung ក៏សំដែងគោលបំណងថា អង់គ្លេសបន្តគាំទ្រការអនុម័ត
លើកិច្ចព្រមព្រៀងសហប្រតិបតិ្តការនិងដៃគូលើគ្រប់វិស័យ (PCA)រវាងវៀតណាម
និងសហភាពអឺរុប (EU) ក៏ដូចជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម
សេរី (FTA) រវាងវៀតណាមនិង EU យ៉ាងឆាប់រហ័ស។លោកនាយករដ្ឋមន្រ្តីចាត់
ទុកថា កិច្ចព្រមព្រៀងទាំងនេះនឹងបង្កើតឡើងរបៀងគតិ្តយុត្តថ្មីនិងបង្កលក្ខណៈងាយ
ស្រួលដើម្បីជំរុញយ៉ាងខ្លាំងក្លាកិច្ចសហប្រតិបតិ្តការរវាងវៀតណាមនិងអង់គ្លេស
និយាយដោយឡែកនិងវៀតណាមEU និយាយរួម។
រីឯខ្លួនវិញ ឯកអគ្គរាជទូត Giles Lever បានអះអាងថា អង់គ្លេសយកចិត្តទុកដាក់
ដល់ទំនាក់ទំនង ក៏ដូចជាគាំទ្រដំណើរការអភិវឌ្ឍន៍និងភាពសម្បូររុងរឿងរបស់
វៀតណាម។ឯកអគ្គរាជទូតបានឲ្យដឹងថា អង់គ្លេសបានអនុម័តជាផ្លូវការលើកិច្ច
ព្រមព្រៀង PCA និងគាំទ្រយ៉ាងខ្លាំងក្លាចំពោះការដែល EUអនុម័យនិងចុះហត្ថ
លេខាលើ PCA និង FTA ជាមួយវៀតណាមយ៉ាងឆាប់ៗ។ឯកអគ្គរាជទូតបាន
លើកច្បាស់ថា អង់គ្លេសមានគោលបំណងសហប្រតិបតិ្តការយ៉ាងស្អិតរមួត
ជាមួយវៀតណាមក្នុងបញ្ហាទូទាំងពិភពលោកដូចជា ការទប់ទល់នឹងបំរ៉ែបំរួល
អាកាសធាតុ បង្ការប្រឆាំងការជួញដូរសត្វព្រៃនិងរព្រៃឈើ និងសកម្មភាពរក្ស
សន្តិភាពរបស់អង្គការសហប្រជាជាតិផងដែរ៕