វៀតណាមមានបំណងបង្កើនទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយម៉ិកស៊ិក
(VOVWORLD) - នារសៀលថ្ងៃទី១៧ កក្កដា នៅរដ្ឋធានីហាណូយ អញ្ជើញទទួលជួបអតីតប្រធានាធិបតីម៉ិកស៊ិកលោក Carlos Salinas de Gortari ដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅវៀតណាមនោះ ប្រធានរដ្ឋលោក Tran Dai Quang អះអាងថា វៀតណាមមានបំណងបន្តបង្កើនទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយម៉ិកស៊ិកនៅលើកំរិតទ្វេភាគីនិងពហុភាគី
ប្រធានរដ្ឋលោក Tran Dai Quang (ស្ដាំ) និងអតីតប្រធានាធិបតីម៉ិកស៊ិកលោក Carlos Salinas de Gortari (រូបថត៖VOV) |
(VOVworld) - នារសៀលថ្ងៃទី១៧ កក្កដា នៅរដ្ឋធានីហាណូយ អញ្ជើញទទួលជួបអតីតប្រធានាធិបតីម៉ិកស៊ិកលោក Carlos Salinas de Gortari ដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅវៀតណាមនោះ ប្រធានរដ្ឋលោក Tran Dai Quang អះអាងថា វៀតណាមមានបំណងបន្តបង្កើនទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយម៉ិកស៊ិកនៅលើកំរិតទ្វេភាគីនិងពហុភាគី។ប្រធានរដ្ឋលោក Tran Dai Quang ស្នើឲ្យភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្ដូរដំណើរទស្សនកិច្ចគ្រាប់ជាន់ថ្នាក់ ហើយជំរុញឲ្យភាគីទាក់ទិននានាដាក់ឲ្យដំណើរការគណៈកម្មាធិការចម្រុះស្ដីពីកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគយ៉ាងឆាប់ៗ។
រីឯខ្លួនវិញ អតីតប្រធានាធិបតីម៉ិកស៊ិកលោក Carlos Salinas de Gortari ជឿជាក់ថា ទំនាក់ទំនងរវាងវៀតណាមនិងម៉ិកស៊ិកនឹងកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងអះអាងថា ម៉ិកស៊ិកជានិច្ចកាលជាមិត្តភក្តិជិតស្និទ្ធមួយរូបរបស់វៀតណាមផងដែរ៕