វៀតណាមមានបំណងរួមជាមួយជប៉ុនពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត

(VOVWORLD) - ក្នុងឱកាសនេះ លោកស្រី Truong Thi Mai ក៏បានទៅបំពេញទស្សនកិច្ចនៅស្ថានទូតវៀតណាមប្រចាំនៅប្រទេសជប៉ុន ជួបសំណេះសំណាល និងស្វែងយល់អំពីស្ថានភាពសិក្សា ការងារ និងជីវភាពរស់នៅរបស់កម្មាភិបាលនៃទីភ្នាក់ងារតំណាង និងតំណាងសហគមន៍ជនវៀតណាមនៅប្រទេសជប៉ុន។
វៀតណាមមានបំណងរួមជាមួយជប៉ុនពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត - ảnh 1លោកស្រី Truong Thi Mai (ទី ២ ពីឆ្វេង) ថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ Pham Tuan/TTXVN)

ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២ ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសជប៉ុន គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោកស្រី Truong Thi Mai ប្រធានគណៈចាត់តាំងមជ្ឈិម ប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម -ជប៉ុន បានមានសកម្មភាពជាច្រើន ដូចជាជួបពិភាក្សា និងជួបសម្តែងការគួរសមជាមួយប្រធានព្រឹទ្ធសភាជប៉ុន លោក Hidehisa Otsuji ប្រធានសម្ព័ន្ធសភាមិត្តភាពជប៉ុន-វៀតណាម Nikai Toshihiro ទីប្រឹក្សាពិសេសនៃសម្ព័ន្ធសភាមិត្តភាពជប៉ុន-វៀតណាម Tsutomu Takebe; ទស្សនាខេត្ត Hokkaido  ដែលជាកន្លែងមានប្រជាជនវៀតណាមជាង ១០ម៉ឺននាក់រស់នៅ និងធ្វើការ ព្រមទាំងចូលរួមពិធីបុណ្យវៀតណាមនៅទីក្រុង Sapporo នៃខេត្ត Hokkaido…។

វៀតណាមមានបំណងរួមជាមួយជប៉ុនពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត - ảnh 2លោក Hidehisa Otsuji (ឆ្វេង) ប្រធានព្រឹទ្ធសភាជប៉ុន ក្នុងកិច្ចប្រជុំ (រូបថត៖ Pham Tuan/TTXVN)

ក្នុងជំនួបទាំងនេះ លោកស្រី Truong Thi Mai បានអះអាងនូវគោលនយោបាយខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយជប៉ុន និងមានបំណងរួមសហការជាមួយជប៉ុនពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យស៊ីជម្រៅថែមទៀត ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកក្នុងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងក្នុងពិភពលោក។ លោកស្រី Truong Thi Mai បានស្នើឱ្យថ្នាក់ដឹកនាំជប៉ុនគាំទ្រភាគីទាំងពីរបន្តពង្រឹងទំនាក់ទំនងនយោបាយ ជំរុញទំនាក់ទំនងរវាងរដ្ឋសភាទាំងពីរ យកចិត្តទុកដាក់ ជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់នៃប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ក្នុងឱកាសនេះ លោកស្រី Truong Thi Mai ក៏បានអញ្ជើញទស្សនាស្ថានទូតវៀតណាមប្រចាំនៅប្រទេសជប៉ុន ជួបសំណេះសំណាល និងស្វែងយល់អំពីស្ថានភាពសិក្សា ការងារ និងជីវភាពរស់នៅរបស់កម្មាភិបាលនៃទីភ្នាក់ងារតំណាង និងតំណាងសហគមន៍ជនវៀតណាមនៅប្រទេសជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ