វៀតណាមមានប្រធានរដ្ឋសភាជាស្តី្រលើកដំបូងក្នុងប្រវត្តិសាស្ត្រ

(VOVworld)-ក្នុងសម័យប្រជុំរដ្ឋសភានាព្រឹកថ្ងៃទី៣១មិនា លោកស្រី Nguyen Thi
Kim Ngan បានជាប់ឆ្នោតមុខដំណែងប្រធានរដ្ឋសភាដោយទទួលបានសម្លេងគាំទ្រ
ចំនួន៩៥,៥%។ លោកស្រីក៏បានជាប់ឆ្នោតមុខដំណែងប្រធានក្រុមប្រឹក្សា ជាតិ
រៀបចំការបោះឆ្នោតដោយទទួលបានសម្លេងគាំទ្រចំនួន៩១,៥%។ បន្ទាប់ពី លទ្ធ
ផលបោះឆ្នោតបានប្រកាសនោះ រដ្ឋសភាបានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពី
ការបោះឆ្នោតមុខដំណែងប្រធានរដ្ឋសភានិងមុខដំណែងប្រធានក្រុមប្រឹក្សា ជាតិរៀបចំការបោះឆ្នោត។

វៀតណាមមានប្រធានរដ្ឋសភាជាស្តី្រលើកដំបូងក្នុងប្រវត្តិសាស្ត្រ - ảnh 1
ប្រធានរដ្ឋសភាថ្មីលោកស្រី Nguyen Thi Kim Ngan

        ក្នុងពិធីធ្វើសច្ចាប្រណិធានតាមសេចក្តីកំណត់របស់រដ្ឋធម្មនុញ្ញឆ្នាំ២០១៣
លោកស្រី Nguyen Thi Kim Ngan បានថ្លែងថា៖

“ចំពោះមុខទង់ជាតិដ៏ពិសិដ្ឋរបស់មាតុប្រទេស ចំពោះមុខរដ្ឋសភា ចំពោះមុខជន រួមជាតិនិងអ្នកបោះឆ្នោតទូទាំងប្រទេស ខ្ញុំសូមសន្យាស្មោះត្រង់ជាមួយមាតុ ប្រទេស ជាមួយប្រជាជន និងរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាដាច់
ខាត។​ខ្ញុំសច្ចាខិតខំប្រឹងប្រែងបំពេញឲ្យបានល្អភារកិច្ចដែលបានបក្ស រដ្ឋនិងប្រជា
ជនប្រគល់ជូន។ ពីម៉ោងនាទីនេះតទៅ ខ្ញុំសូមចាំជានិច្ចការសន្យារបស់ខ្លួន ចំពោះ
រដ្ឋសភា ដើម្បីអនុវត្តឲ្យត្រឹមត្រូវ កាតព្វកិច្ចនិងសិទ្ធិរបស់ប្រធានរដ្ឋសភាតាមការ
កំណត់របស់ច្បាប់ និងរួមជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បញ្ជាណែនាំ អនុវត្តល្អបំផុតនូវភារកិច្ចរបស់ស្ថាប័នតំណាងខ្ពស់បំផុតរបស់ប្រជាជន និងស្ថាប័ន រដ្ឋមានសិទ្ធិអំណាចបំផុតរបស់សាធារណរដ្ឋសង្គមនិយមវៀត ណាមផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ