វៀតណាមមានភាពម្ចាស់ការក្នុងការបង្ការនិងទប់ស្កាត់ការឆ្លងជំងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មីបង្កឡើង

(VOVWORLD) - វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរង ផលប៉ះពាល់ពីការឆ្លងជំងឺរលាកផ្លូវដង្ហើម ដែលបណ្តាលដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV) ។
វៀតណាមមានភាពម្ចាស់ការក្នុងការបង្ការនិងទប់ស្កាត់ការឆ្លងជំងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មីបង្កឡើង - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ VGP) 

បច្ចុប្បន្ននេះ វៀតណាមមាន ៥ ករណីនៃការឆ្លងជំងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណា ដែលកំពុងត្រូវបានដាក់ដាច់ដោយឡែកនិងព្យាបាលយ៉ាងសកម្ម។ នៅក្នុងកិច្ចប្រជុំស្តីពីការបង្ការនិងទប់ស្កាត់វីរុសកូរ៉ូណានាថ្ងៃទី ៣០ ខែមករា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានស្នើឱ្យមូលដ្ឋាននានា ត្រូវបង្កើត   គណៈកម្មការបញ្ជាដឹកនាំ ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាល់នៃវីរុស nCoV នេះផងដែរ។

នៅតាមមូលដ្ឋាននានា ជាពិសេសតំបន់ដែលមានប្រជាជនឆ្លងវីរុស nCoV និងមានជនជាតិចិនជាច្រើនដែលរស់នៅនិងធ្វើការនៅក្នុងតំបន់ឧស្សាហកម្ម ត្រូវតែចាត់វិធានការដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងជំងឺនេះ។ នៅខេត្ត Lang Son ដែលជាតំបន់មានព្រំដែនជាប់ជាមួយចិន អាជ្ញាធរមូលដ្ឋានបានបង្កើនវិធានការដើម្បី បង្កានិងទប់ស្កាត់ការរីករាលដាលជំងឺនៅតាមច្រកទ្វារព្រំដែន។

នៅខេត្ត Thanh Hoa ដែលជាតំបន់មានអ្នកជំងឺចំនួន ២ នាក់ដែលផ្ទុកវីរុសកូរ៉ូណា មន្ទីរពេទ្យពហុព្យាបាលខេត្ត Thanh Hoa បានព្យាបាលនិងចាត់វិធានការដាក់ដាច់ដោយឡែកអ្នកជំងឺ និងពិនិត្យមើលចំពោះអ្នកដែលមានទំនាក់ទំនងជាមួយអ្នកជំងឺផងដែរ។

ក្រសួងសុខាភិបាលវៀតណាមបានដាក់បំរាមដល់ប្រជាជនថាមិនគួរទៅកាន់តំបន់ដែលមានការរីករាលដាលជំងឺ និង ជួបប្រាស្រ័យទាក់ទង់ជាមួយប្រជាជនមកពីតំបន់ដែលមានជំងឺនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ