វៀតណាមមានភស្តុតាងប្រវត្តិសាស្ត្រនិងដើម្បីអះអាងនូវអធិបតេយ្យភាពចំពោះប្រជុំកោះ Hoang Sa និង Truong Sa
(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានអះអាងថា វៀតណាមមានភស្តុតាងប្រវត្តិសាស្ត្រនិងមូលដ្ឋាន គតិយុត្តយ៉ាងគ្រប់គ្រាន់ដើម្បីអះអាងនូវអធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំកោះទាំងពីរគឺ Hoang Sa និង Truong Sa។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang |
(VOVworld) - នាថ្ងៃទី២៦ ឧសភា ឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្ដីពី ប្រតិកម្មរបស់វៀតណាមចំពោះការដែលតៃវ៉ាន់ដំណើរការសមយុទ្ធប្រើ គ្រាប់កាំភ្លើងពិតនៅតំបន់សមុទ្រជុំវិញកោះ Ba Binh ចំណុះប្រជុំកោះ Truong Sa នោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានអះអាងថា វៀតណាមមានភស្តុតាងប្រវត្តិសាស្ត្រនិងមូលដ្ឋាន គតិយុត្តយ៉ាងគ្រប់គ្រាន់ដើម្បីអះអាងនូវអធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំកោះទាំងពីរគឺ Hoang Sa និង Truong Sa។អ្នកនាំពាក្យរូបនេះសង្កត់ធ្ងន់ថា ការដែលតៃវ៉ាន់រៀបចំសមយុទ្ធប្រើគ្រាប់កាំភ្លើងពិតជាច្រើនលើកច្រើនសានៅតំបន់សមុទ្រជុំវិញកោះ Ba Binh ចំណុះប្រជុំកោះ Truong Sa របស់វៀតណាម នោះ គឺសកម្មភាពរំលោភយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះនេះ ហើយគំរាមកំហែងទៅលើសន្តិភាព ស្ថិរភាព សុវត្ថិភាព និងសន្តិសុខនាវាចរណ៍ ព្រមទាំងបណ្ដាលឲ្យស្ថានភាពនៅសមុទ្រខាងកើត កាន់តែស្មុគស្មាញ។លោកស្រី Le Thi Thu Hang អះអាងថា វៀតណាមជាថ្មី ម្ដងទៀតប្រឆាំងជំទាស់យ៉ាងដាច់អលង្ការហើយសំណូមពរឲ្យតៃវ៉ាន់មិនទុកឲ្យសកម្មភាពប្រហាក់ប្រហែលដូច្នេះកើតឡើងទៀតឡើយ៕