វៀតណាមមិនមានករណីឆ្លង Covid-19 ថ្មីក្នុងសហគមន៍ក្នុងរយៈពេល១៧ថ្ងៃ
(VOVWORLD) - ក្នុងចំណោមករណីឆ្លង Covid-19 សរុបទាំង២៧០ករណីនៅវៀត ណាម មាន១៣០ករណីត្រូវបានជូនទៅធ្វើចត្តាឡីស័កភ្លាមៗបន្ទាប់ពីចូលប្រទេស ហើយមាន២១៩ករណី បានជាសះស្បើយនិង៥១ករណីនៅសេសសល់កំពុងសម្រាកព្យាបាល។
គណៈកម្មការជាតិដឹកនាំការងារប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 បានឲ្យដឹងថា គិតដល់វេលាម៉ោង៦ព្រឹកថ្ងៃទី៣ ឧសភា វៀតណាមបន្តមិនកត់ត្រាករណីឆ្លង Covid-19 ថ្មីណាមួយឡើយ។ ដូច្នេះហើយ នេះជាថ្ងៃទី១៧ ជាប់ៗគ្នាដែលវៀតណាមមិនមានករណីឆ្លងជំងឺក្នុងសហគមន៍។ ក្នុងចំណោមករណីឆ្លង Covid-19 សរុបទាំង ២៧០ករណីនៅវៀតណាម មាន១៣០ករណីត្រូវបានជូនទៅធ្វើចត្តាឡីស័កភ្លាមៗបន្ទាប់ពីចូលប្រទេស ហើយមាន២១៩ករណី បានជាសះស្បើយនិង៥១ករណីនៅសេសសល់កំពុងសម្រាកព្យាបាល៕