វៀតណាមមិនមានគំនិតបណ្ដែតបណ្ដោយរូបិយប័ណ្ណសំដៅដណ្ដើមឧត្តមភាពពាណិជ្ជកម្មទេ

(VOVWORLD) - "វៀតណាមមិនអនុវត្តន៍និងមិនមានគំនិតបណ្ដែត បណ្ដោយរូបិយប័ណ្ណ សំដៅដណ្ដើមឧត្តមភាពពាណិជ្ជកម្មទេ។ នាពេលកន្លងទៅ ធនាការរដ្ឋវៀតណាមក៏ដូចជាក្រសួង ស្ថាប័នទាក់ទិននានាបានផ្លាស់ប្ដូរជាមួយ ក្រសួងហិរញ្ញវត្ថុអាមេរិកអំពីបញ្ហាទាក់ទិនដល់គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចក៏ដូចជារូបិយវត្ថុផងដែរ”។

នាថ្ងៃទី៦ ខែមិថុនា នៅក្នុងសន្និសីទកាសែតជាប្រចាំសប្ដាហ៍របស់ក្រសួង ការបរទេសវៀតណាម ឆ្លើយសំណួរទាក់ទិនដល់លទ្ធភាពដែលអាមេរិកអាចដាក់ វៀតណាមចូលក្នុងបញ្ជីឈ្មោះបណ្ដាប្រទេសបណ្ដែតបណ្ដោយរូបិយប័ណ្ណនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានអះអាងថា៖

        “រដ្ឋាភិបាលវៀតណាមជានិច្ចកាលប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការជំរុញការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ កែលម្អបរិយាកាសវិនិយោគអាជីវកម្មអោយបាន ងាយស្រួលនិងប្រកបដោយតម្លាភាព ចំពោះសហគ្រាសនៅក្នុងនិងក្រៅ ប្រទេស។ បណ្ដាគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងរូបិយវត្ថុ ត្រូវបាន ស្ថាប័នគ្រប់គ្រងប្រតិបត្តិដោយព្រមៗគ្នានិងបត់បែន អោយបានសមស្របទៅនឹង ស្ថានភាពជាក់ស្ដែងនៅវៀតណាម រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុង ប្រទេស។ អាចអះអាងថា វៀតណាមមិនអនុវត្តន៍និងមិនមានគំនិតបណ្ដែត បណ្ដោយរូបិយប័ណ្ណ សំដៅដណ្ដើមឧត្តមភាពពាណិជ្ជកម្មទេ។ នាពេលកន្លងទៅ ធនាការរដ្ឋវៀតណាមក៏ដូចជាក្រសួង ស្ថាប័នទាក់ទិននានាបានផ្លាស់ប្ដូរជាមួយ ក្រសួងហិរញ្ញវត្ថុអាមេរិកអំពីបញ្ហាទាក់ទិនដល់គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចក៏ដូចជារូបិយវត្ថុផងដែរ”។

        ទាក់ទិនដល់ការបញ្ចេញមតិរបស់នាយករដ្ឋមន្រ្តីសឹង្ហបុរីលោក Lee Hsien Loong នៅកិច្ចសន្ទនា Shangri-La ដោយចាត់ទុកថា វៀតណាមបានឈ្លានពាន ទឹកដីកម្ពុជានោះ អ្នកនាំពាក្យលោកស្រី Le Thi Thu Hang បានជម្រាបថា ក្រសួង ការបរទេសវៀតណាមក៏ដូចជាស្ថាប័នការទូតផ្សេងៗទៀត បានទាក់ទងទាំង ជាផ្លូវការនិងក្រៅផ្លូវការជាមួយដៃគូនានារបស់សឹង្ហបុរី។ វៀតណាមបានផ្ញើរ កំណត់ទូតប្រឆាំងជំទាស់ទៅកាន់ស្ថានទូតសឹង្ហបុរីប្រចាំវៀតណាម ហើយជឿ ជាក់ថា ភាគីសឹង្ហបុរីនឹងយល់ច្បាស់នូវសាររបស់វៀតណាមក្នុងបញ្ហានេះផង ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ