វៀតណាមមិនរកឃើញកណរីឆ្លងជំងឺ COVID – 19 ថ្មីក្នុង​​សហគមន៍​រយៈពេល ៤៨ ថ្ងៃជាប់ៗគ្នា

(VOVWORLD) - វៀតណាមរកឃើញករណីឆ្លងជំងឺ COVID – 19 សរុបចំនួន ៣២៨ នាក់ ដែលក្នុងនោះ មាន ២៩៨ នាក់ត្រូវបានប្រកាសជាសះស្បើយ។ នាបច្ចុប្បន្នមានករណីឆ្លងជំងឺត្រឹមតែ ៣០ នាក់ កំពុងត្រូវបាន ព្យាបាលនៅតាមមណ្ឌលសុខភាព។
វៀតណាមមិនរកឃើញកណរីឆ្លងជំងឺ COVID – 19 ថ្មីក្នុង​​សហគមន៍​រយៈពេល ៤៨ ថ្ងៃជាប់ៗគ្នា - ảnh 1សកម្មភាពប្រយុទ្ធប្រឆាំង ជំងឺ COVID – 19 (រូបថត៖ TTXVN)

ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង ៦ ថ្ងៃទី ៣ ខែមិថុនា វៀតណាមបន្ត មិនរកឃើញកណរីឆ្លងជំងឺ COVID – 19។ ដូច្នេះ ចាប់ពីម៉ោង ៦ ថ្ងៃទី ១៦ ខែមេសា រហូតដល់ម៉ោង ៦ ថ្ងៃទី ៣ ខែមិថុនា ពោលគឺ ៤៨ ថ្ងៃជាប់ៗគ្នា វៀតណាមមិនរកឃើញករណីឆ្លងជំងឺក្នុងសហគមន៍ឡើយ។

រហូតមកដល់បច្ចុប្បន្ន វៀតណាមរកឃើញករណីឆ្លងជំងឺ COVID – 19 សរុបចំនួន ៣២៨ នាក់ ដែលក្នុងនោះ មាន ២៩៨ នាក់ត្រូវបានប្រកាសជាសះស្បើយ។ នាបច្ចុប្បន្នមានករណីឆ្លងជំងឺត្រឹមតែ ៣០ នាក់ កំពុងត្រូវបាន ព្យាបាលនៅតាមមណ្ឌលសុខភាព។ ក្នុងនោះ ករណីធ្វើតេស្តអវិជ្ជមានលើកទី ១ ជាមួយ SARS-CoV-2 មានចំនួន ៥ នាក់ ហើយ ករណីធ្វើតេស្តអវិជ្ជមានលើកទី ២ ឡើងទៅជាមួយ SARS-CoV-2 មានចំនួន ៥ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ