វៀតណាមមិនរកឃើញករណីឆ្លងជំងឺ Covid-19 ក្នុងសហគមន៍​ក្នុងរយៈ​ពេល ១២ ថ្ងៃជាប់ៗគ្នា

(VOVWORLD) - វៀតណាមបានឈានចូលថ្ងៃទី ១២ ជាប់ៗគ្នា ដែលមិនរកឃើញករណីឆ្លង Covid-19 ក្នុងសហគមន៍ឡើយ។
វៀតណាមមិនរកឃើញករណីឆ្លងជំងឺ Covid-19 ក្នុងសហគមន៍​ក្នុងរយៈ​ពេល ១២ ថ្ងៃជាប់ៗគ្នា - ảnh 1 វៀតណាមមិនរកឃើញករណីឆ្លងជំងឺ Covid-19 ក្នុងសហគមន៍ក្នុងរយៈពេល ១២ ថ្ងៃជាប់ៗគ្នា

គិតត្រឹមម៉ោង ៦ ព្រឹកថ្ងៃទី ២៨ ខែមេសា វៀតណាមបានឈានចូលថ្ងៃទី ១២ ជាប់ៗគ្នា ដែលមិនរកឃើញករណីឆ្លង Covid-19 ក្នុងសហគមន៍ឡើយ។ ករណីឆ្លង Covid-19 នៅទូទាំងប្រទេសសរុបមានចំនួន ២៧០ នាក់ ដដែល។ អ្នកជំងឺដែលបានព្យាបាលជាសះស្បើយមានចំនួន ២២២ នាក់  (មិនរាប់បញ្ចូលករណីលាប់ជំងឺចំនួន ៨ នាក់ឡើយ)។

ក្នុងចំណោមករណីចំនួន ៤៨ នាក់ ដែលកំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យនោះ អ្នកជំងឺដែលបានធ្វើតេស្តិ៍អវិជ្ជមានជាលើកដំបូងជាមួយ SARS-CoV-2 មានចំនួន ៨ នាក់ ហើយមាន ៦ នាក់ទៀត ដែលបានធ្វើតេស្តិ៍អវិជ្ជមានពី ២ ដងឡើងទៅចំពោះ SARS-CoV-2 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ