វៀតណាមមិនរកឃើញរាករណីថ្មីឆ្លង Covid-19 អ្នកជំងឺធ្ងន់ធ្ងរមានសុខភាពប្រសើរឡើង

(VOVWORLD) - មានអ្នកជំងឺចំនួន៩០នាក់ត្រូវបានព្យាបាលជា សះស្បើយនិងចេញពីមន្ទីរពេទ្យ។ អ្នកជំងឺនៅសេសសល់ចំនួន១៥០ នាក់ទៀតកំពុងសម្រាកព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលចំនួន ២១កន្លែងទូទាំងប្រទេស។

គិតដល់ព្រឹកថ្ងៃទី៥ មេសា ឆ្នាំ២០២០ វៀតណាមមិនរកឃើញករណីថ្មីឆ្លងជំងឺ Covid-19 ណា មួយឡើយ។ ហេតុដូច្នេះ ចំនួនអ្នកជំងឺ Covid-19 នៅវៀតណាមនៅតែមាន២៤០នាក់ ក្នុងនោះ មាន១៤៩នាក់មកពីបរទេស។ ទាក់ទិនដល់ស្ថានភាពសុខភាពរបស់អ្នកជំងឺធ្ងន់ធ្ងរដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យត្រូពិកមជ្ឈឹមនោះ អ្នកជំងឺស្ត្រីអាយុ៦៤ឆ្នាំ ជនជាតិវៀត ណាម បានបញ្ចប់ការព្យាបាលដោយប្រព័ន្ធ ECMO ហើយសុខភាពកំពុងប្រសើរឡើង។

មានអ្នកជំងឺចំនួន៩០នាក់ត្រូវបានព្យាបាលជាសះស្បើយនិងចេញពីមន្ទីរពេទ្យ។ អ្នកជំងឺនៅ សេសសល់ចំនួន១៥០នាក់ទៀតកំពុងសម្រាកព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលចំនួន២១កន្លែងទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ