វៀតណាមមានអ្នកឆ្លងថ្មីកូវីដ ១៩ ចំនួន ១២ ជាករណីនាំចូលហើយត្រូវបានធ្វើចត្តាឡីស័កភ្លាម
(VOVWORLD) - គិតត្រឹមព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកានេះ វៀតណាមមានករណីឆ្លងជំងឺកូវីដ -១៩ សរុបចំនួន ១៣០០ ករណី ដែលអ្នកជំងឺចំនួន ១១២២ នាក់ត្រូវបានព្យាបាលជាសះស្បើយ និងស្លាប់ ៣៥ នាក់។
យោងតាមព័ត៌មានពីគណៈកម្មាធិការជាតិគ្រប់គ្រងនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ថា រហូតមកដល់ម៉ោង ៦ ព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា វៀតណាមកតត្រាករណីឆ្លងថ្មីកូវីដ ១៩ ចំនួន ១២ នាក់ ដែលអ្នកទាំងអស់មានសញ្ជាតិវៀតណាម និងត្រូវបានធ្វើចត្តាឡីស័កភ្លាមៗ ពេលចូលដល់ខេត្ត Khanh Hoa (២ ករណី) ទីក្រុង ហូជីមិញ (៦ ករណី) ខេត្ត Hai Duong (៤ ករណី)។
ហេតុដូច្នេះ គិតត្រឹមព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកានេះ វៀតណាមមានករណីឆ្លងជំងឺកូវីដ -១៩ សរុបចំនួន ១៣០០ ករណី ដែលអ្នកជំងឺចំនួន ១១២២ នាក់ត្រូវបានព្យាបាលជាសះស្បើយ និងស្លាប់ ៣៥ នាក់។
វៀតណាមបានឆ្លងកាត់រយៈពេល ៧៨ ថ្ងៃ មិនមានករណីឆ្លងកូវីដ ១៩ នៅក្នុងសហគមន៍ឡើយ៕