វៀតណាមមានអ្នកជំងឺ COVID-19 ចំនួន ១១ នាក់បន្ថែមទៀតត្រូវបានប្រកាសជាសះស្បើយ

(VOVWORLD) - វៀតណាមមានអ្នកជម្ងឺ COVID-19  ចំនួន ១១ នាក់បន្ថែមទៀតដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យត្រូពិកមជ្ឈិម ត្រូវបានប្រកាសជាសះស្បើយ។
វៀតណាមមានអ្នកជំងឺ COVID-19 ចំនួន ១១ នាក់បន្ថែមទៀតត្រូវបានប្រកាសជាសះស្បើយ - ảnh 1 អ្នកជំងឺត្រូវបានប្រកាសជាសះស្បើយតាំងពីព្រឹកថ្ងៃទី៥ខែឧសភា (រូបថត៖ nld.com.vn)

នាថ្ងៃទី ៥ ខែឧសភា គណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 បានឲ្យដឹងថាមានអ្នកជម្ងឺ COVID-19  ចំនួន ១១ នាក់បន្ថែមទៀតដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យត្រូពិកមជ្ឈិម ត្រូវបានប្រកាសជាសះស្បើយ។

ជាពិសេសអ្នកជំងឺលេខ ១៦១ ដែលជាអ្នកជំងឺម្នាក់ក្នុងចំណោមអ្នកជំងឺដ៏ធ្ងន់ធ្ងរបំផុតទាំង ៣ នាក់នៅប្រទេសវៀតណាម តែងតែត្រូវបានក្រុមប្រឹក្សាជំនាញនៃក្រសួងសុខាភិបាលពិគ្រោះយោបល់អំពីរោគវិនិច្ឆ័យជាមួយមន្ទីរពេទ្យដើម្បីព្យាបាលផងដែរ។ ហេតុដូច្នេះ វៀតណាមមានករណីឆ្លងជំងឺចំនួន ២៣២ ករណីក្នុងចំណោមអ្នកឆ្លងជំងឺ COVID-19 ទាំង ២៧១ នាក់នៅវៀតណាមត្រូវបានព្យាបាលជាសះស្បើយហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ