វៀតណាមមានអ្នកជំងឺកូវីដ ១៩ ចំនួន ១៥.១១៥ នាក់

(VOVWORLD) - ទីក្រុងហូជីមិញបានចុះបញ្ជីលេខកូដអ្នកជំងឺបន្ថែមចំនួន ៥៦៣ ករណី ដែលនាំមកនូវចំនួនករណីឆ្លងជំងឺកូវីដ ១៩ សរុបរបស់វៀតណាមបច្ចុប្បន្នឡើងរហូតដល់ ១៥.១១៥ នាក់។

យោងតាមព្រឹត្តិប័ត្រព័ត៌មានស្តីពីជំងឺរាតត្បាតកូវីដ ១៩ នាព្រឹកថ្ងៃទី ២៦ ខែមិថុនារបស់ក្រសួងសុខាភិបាលបានអោយដឹងថា មានករណីឆ្លងថ្មីជំងឺកូវីដ ១៩ ចំនួន ១៥នាក់ទឿត  ហើយទីក្រុង ហូជីមិញបានចុះបញ្ជីលេខកូដអ្នកជំងឺបន្ថែមចំនួន ៥៦៣ ករណី ដែលនាំមកនូវចំនួនករណីឆ្លងជំងឺកូវីដ ១៩ សរុបរបស់វៀតណាមបច្ចុប្បន្នឡើងរហូតដល់ ១៥.១១៥ នាក់។

រហូតមកដល់បច្ចុប្បន្ន វៀតណាមបានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ ១៩  ចំនួន ៥.៩៤៩ នាក់ ហើយអ្នកជំងឺចំនួន ៧៤ នាក់បានស្លាប់។ គិតត្រឹមម៉ោង ៦ ល្ងាចថ្ងៃទី ២៥ ខែមិថុនាឆ្នាំ ២០២១ វៀតណាមបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ សរុបជាង ៣ លានដូស។ ក្នុងនោះចំនួនអ្នកដែលបានទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ ១៩ ចំនួនពីរដូស មានចំនួន ១៥០.៣១៦ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ