វៀតណាមមានអ្នកជំងឺឆ្លងកូវីដ១៩ចំនួន ៣ នាក់បន្ថែមទៀតដែលត្រូវបានដាក់នៅដាច់ដោយឡែកភ្លាមៗបន្ទាប់ពីចូលមកប្រទេសវៀតណាម

(VOVWORLD) - នាវេលាម៉ោង ៦ ព្រឹកថ្ងៃទី ១២ ខែសីហា វៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ចំនួន ៣ ករណីបន្ថែមទៀតនៅក្នុងជើងយន្តហោះធ្វើដំណើរពីប្រទេសជប៉ុនមកកាន់ប្រទេសវៀតណាមកាលពីថ្ងៃទី ១០ ខែសីហា។
វៀតណាមមានអ្នកជំងឺឆ្លងកូវីដ១៩ចំនួន ៣ នាក់បន្ថែមទៀតដែលត្រូវបានដាក់នៅដាច់ដោយឡែកភ្លាមៗបន្ទាប់ពីចូលមកប្រទេសវៀតណាម - ảnh 1 គិតត្រឹមម៉ោង ៦ ព្រឹកថ្ងៃទី ១២ ខែសីហា នៅវៀតណាមមានមនុស្សចំនួន ៨៦៦ នាក់ ត្រូវបានឆ្លងជំងឺកូវីដ១៩។ (ប្រភព៖ ក្រសួងសុខាភិបាលវៀតណា)

អ្នកជំងឺសុទ្ធសឹងតែត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ភ្លាមៗបន្ទាប់ពីចូលមកប្រទេសវៀតណាម នៅអាកាសយានដ្ឋាន Van Don។ នាព្រឹកថ្ងៃទី ១២ ខែសីហាអនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល Nguyen Truong Son ក៏បានជូនដំណឹងអំពីករណីឆ្លងជំងឺទី ១៧ បានស្លាប់ដោយសារជំងឺរាតត្បាត កូវីដ១៩ផងដែរ។

នេះជាអ្នកជំងឺភេទប្រុស អាយុ ៥៥ ឆ្នាំរស់នៅទីក្រុង Da Nang  ហើយអ្នកជំងឺរូបនេះបានស្លាប់ដោយសារផ្ទុកជំងឺកូវីដ១៩ និងមានជំងឺប្រចាំកាយធ្ងន់ធ្ងរមួយចំនួនទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ