វៀតណាមមានអ្នកជម្ងឺកូវីដ ១៩ ចំនួន៥៨នាក់ទៀតដែលបានជាសះស្បើយ
(VOVWORLD) - ក្នុងរយៈពេល២៤ម៉ោងកន្លងមក (ចាប់ពីវេលាម៉ោង ១៨ថ្ងៃទី៥ដល់វេលាម៉ោង១៨ថ្ងៃទី៦ មិថុនា) វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ សរុបចំនួន២០៦ករណី។
ចាប់ពីវេលាម៉ោង១២ដល់វេលាម៉ោង១៨ថ្ងៃទី៦ មិថុនា វៀតណាមមានករណីឆ្លងជម្ងឺកូវីដ ១៩ ថ្មីចំនួន៦៥ករណី ក្នុងនោះ៦០ករណីត្រូវបានកត់ត្រានៅក្នុងប្រទេស នៅខេត្ត Bac Giang (៣១) Bac Ninh (១៨) ទីក្រុងហូជីមិញ (១១)។ ក្នុងរយៈពេល២៤ម៉ោងកន្លងមក (ចាប់ពីវេលាម៉ោង១៨ថ្ងៃទី៥ដល់វេលាម៉ោង១៨ថ្ងៃទី៦ មិថុនា) វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ សរុបចំនួន២០៦ករណី។ ក្នុងថ្ងៃនេះ អ្នកជម្ងឺកូវីដ ១៩ ចំនួន៥៨ នាក់បានជាសះស្បើយផងដែរ។ ដូច្នេះ គិតរហូតមកដល់ពេលនេះ វៀតណាមមានករណីឆ្លងកូវីដ ១៩ ចំនួន៨៧៤៧ករណី ក្នុងនោះមានករណីស្លាប់ចំនួន៥៣ករណី៕